ព័ត៌មានអន្តរជាតិ

អូស្ត្រាលី គ្រោងនឹងផលិតនាវាចម្បាំងធំៗ ជាច្រើនគ្រឿង គិតចាប់តាំងពីសង្គ្រាម លោកលើកទី២

AFP

ស៊ីដនី៖ នៅថ្ងៃអង្គារនេះ ប្រទេសអូស្ត្រាលី បានគូសបញ្ជាក់អំពីផែនការ រយៈពេល១ទស្សវត្សរ៍ ក្នុងការបង្កើនចំនួនកងនាវាចម្បាំងធំៗរបស់ខ្លួនទ្វេដង និងបង្កើនការចំណាយ លើវិស័យការពារជាតិ បន្ថែមទៀត ចំនួន៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខ នឹងការប្រកួតប្រជែង សព្វាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ស្ថិតនៅក្រោមផែនការនេះដែរ ប្រទេសអូស្ត្រាលី នឹងទទួលបាននាវាចម្បាំងលើផ្ទៃគោកដ៏សំខាន់ចំនួន២៦គ្រឿង ដែលកើនឡើងពី១១គ្រឿងគិតត្រឹមថ្ងៃនេះ ។

រដ្ឋមន្ត្រីការពារជាតិ Richard Marles បានថ្លែងថា “វាគឺជាកងនាវាដ៏ធំបំផុតដែលយើងនឹងមាន គិតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២” ។

សេចក្តីប្រកាសនេះ បានធ្វើឡើង ក្រោយពីមានការកើនឡើង នៃកម្លាំងភ្លើងដ៏ធំ ដោយគូប្រជែង ដែលមានប្រទេសចិន និង រុស្ស៊ី ហើយស្របពេលមាន ការប្រឈមមុខ ដាក់គ្នាកាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដែលដឹកនាំ ដោយសហរដ្ឋអាមេរិកដ៏គួរឱ្យភ័យខ្លាច និងរដ្ឋាភិបាលផ្តាច់ការ កាន់តែខ្លាំងឡើង ។

ប្រទេសអូស្ត្រាលី នឹងផលិតនាវា ចម្បាំងកម្រិត Hunter ចំនួន៦គ្រឿង នាវាចម្បាំងទូទៅចំនួន១១គ្រឿង និងនាវាចម្បាំងផ្ទៃទឹកទំនើបបំផុតចំនួន៦គ្រឿង ដែលមិនចាំបាច់មាននាវិកបញ្ជា ។

យ៉ាងហោចណាស់កងនាវា មួយចំនួននឹងត្រូវបានបំពាក់ ដោយមីស៊ីល Tomahawk ដែលមានសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយទៅលើគោលដៅ ដែលជ្រៅនៅក្នុងទឹកដីសត្រូវ ដែលជាសមត្ថភាពរារាំង ដ៏សំខាន់មួយ ។

ចំពោះផែនការនេះដែរ នឹងធ្វើឱ្យប្រទេសអូស្ត្រាលី បង្កើនការចំណាយលើវិស័យការពារជាតិ ដល់ទៅ២,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប លើសពីគោលដៅ២ភាគរយ ដែលកំណត់ដោយសម្ព័ន្ធមិត្តអង្គការ NATO របស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top