ព័ត៌មានអន្តរជាតិ

តារាសម្ដែងចិន ដ៏ល្បីល្បាញ នាង Li Bingbing ជ្រើសរើសនៅលីវក្នុងវ័យ ៥១ ឆ្នាំ

រូបភាពពី៖​ XINHUA

ចិន៖ តារាសម្តែង និងជាតារាចម្រៀងចិនដ៏ល្បីល្បាញ Li Bingbing បាននិយាយថា នាងកំពុងរីករាយនឹងជីវិតនៅលីវរបស់នាងនៅអាយុ ៥១ ឆ្នាំ ដែលនាងបានពណ៌នាអំពីជីវិតថា “full and free.” បន្ទាប់ពីនាងបានចែករម្លែកការយល់ដឹងអំពីជីវិតក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះជាមួយទស្សនាវដ្ដី Marie Claire របស់ចិនកាលខែកុម្ភៈ។

នាហ Li បានកាត់បន្ថយការចូលរួមសម្តែងរបស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងនៅតែសកម្ម។ ពេលវេលារបស់នាងត្រូវបានបែងចែករវាងចំណង់ចំណូលចិត្តរបស់នាងក្នុងការជិះស្គី ការហ្វឹកហ្វឺនកីឡាយ៉ាងម៉ត់ចត់ ការរៀនភាសាអង់គ្លេស ការចិញ្ចឹមបីបាច់កូន ២ នាក់របស់ប្អូនស្រីនាង ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយឪពុកម្តាយរបស់នាង និងការគ្រប់គ្រងទំនួលខុសត្រូវនៅក្រុមហ៊ុនកម្សាន្តដែលនាងសហការជាមួយបងស្រីរបស់នាង។
ជាមួយគ្នានាង Li និងប្អូនស្រីរបស់នាងមើលការខុសត្រូវលើអាជីពរបស់តារាសម្តែងដូចជា Gülnezer Bextiyar និង Zhou Ye ។ នាងបាននិយាយថា ការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្អូនស្រីរបស់នាងនាំមកនូវអារម្មណ៍រីករាយ និងពេញលេញដល់ជីវិតរបស់នាង Li ។ នាងចាត់ទុកកូនរបស់បងស្រីនាងដូចជានាងផ្ទាល់ ហើយជាមួយការចិញ្ចឹមបីបាច់របស់ពួកគេ។

នាង Li ផ្តល់សារសំខាន់យ៉ាងខ្លាំងលើចំណងគ្រួសារ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយរបស់នាង និងធានាថាពួកគេរីករាយ នឹងការធ្វើដំណើរដ៏គួរឲ្យចងចាំជាមួយគ្នា។ ទាក់ទងនឹងរឿងអាពាហ៍ពិពាហ៍ នាង Li ប្រកាន់យកវិធីសាស្ត្រមួយថា បើបានជួបមនុស្សត្រឹមត្រូវ អ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បើលែងត្រូវគ្នា បើមិនសប្បាយចិត្តក៏បែកគ្នា៕ ដោយ៖លី ភីលីព

Most Popular

To Top