អាហ្វ្រិក៖ របាយការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានបង្ហាញថា តិចជាង ៤០ ភាគរយនៃប្រជាជនដែលរស់នៅក្នុងទ្វីបអាហ្រ្វិកគ្មានការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតឡើយ ព្រោះទ្វីបនេះមានកម្រិតតភ្ជាប់ទាបបំផុតរបស់ពិភពលោក ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ។
នេះបើយោងតាមការសិក្សារបស់ ITU’s Facts and Figures 2023ថា ការតភ្ជាប់កំពុងកើនឡើងជាសកលផ្តល់មនុស្សប្រហែល ៥.៤ ពាន់លាននាក់ ឬ ៦៧ ភាគរយនៃចំនួនប្រជាជនពិភពលោក បច្ចុប្បន្នប្រព័ន្ធអ៊ីនធើណេតមានតែ ៣៧ ភាគរយនៃចំនួនប្រជាជននៅទ្វីបអាហ្រ្វិកប្រើប្រាស់អ៊ីនធើណេត ។
នេះតំណាងឲ្យការថយចុះនៃអ្នកប្រើប្រាស់អ៊ីនធើណេតបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ នៅពេលដែលតួលេខនេះគឺប្រហែល ៤០ ភាគរយ ហើយបច្ចុប្បន្ន ទ្វីបនេះមានការជ្រៀតចូលអ៊ីនធើណេតទាបបំផុតក្នុងពិភពលោក។
ទិន្នន័យបានបង្ហាញថា ទន្ទឹមនឹងនោះ ប្រហែល ៩០ភាគរយនៃចំនួនប្រជាជននៅអឺរ៉ុប រដ្ឋឯករាជ្យ និងអាមេរិកខាងជើង និងខាងត្បូងប្រើប្រាស់អ៊ីនធើណេត។ អ្នកស្រាវជ្រាវរបាយការណ៍បានកត់សម្គាល់ថា ការរីកចម្រើនឥតឈប់ឈរ ប៉ុន្តែមិនស្មើភាពក្នុងការតភ្ជាប់អ៊ីនធើណេតជាសាកលបង្ហាញពីភាពខុសគ្នានៃការបែងចែកឌីជីថល ហើយកំពុងធ្វើឲ្យមនុស្សក្នុងប្រទេសមានប្រាក់ចំណូលទាបនៅពីក្រោយ។
អ្នកស្រាវជ្រាវបានលើកឡើងពីការដាច់ចរន្តអគ្គិសនីរយៈពេលវែង និងកង្វះការគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងទ្វីបអាហ្រ្វិកជាមូលហេតុចម្បងនៃការតភ្ជាប់មិនល្អ។ ការសិក្សារបស់ ITU ក៏បានបង្ហាញថា ប្រទេសដែលមានប្រាក់ចំណូលទាប មិនត្រឹមតែមានមនុស្សតិចប៉ុណ្ណោះដែលមានអ៊ីនធឺណេតប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលត្រូវបានភ្ជាប់ប្រើប្រាស់ទិន្នន័យតិច៕ ដោយ៖លី ភីលីព