រ៉ូម៖ វិទ្យាស្ថានជាតិស្ថិតិ ហៅកាត់ថា (ISTAT) របស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី បានកើនឡើងត្រឹមតែ០,៩ភាគរយ ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៣ ដែលនេះជាការកើនឡើង បានមកពីការប៉ាន់ប្រមាណបឋម ដែលបានចេញផ្សាយនៅក្នុងខែមករា ។
វិទ្យាស្ថាន ISTAT ក៏បានរាយការណ៍ផងដែរថា បំណុលសាធារណៈ របស់ប្រទេសនេះបានធ្លាក់ចុះ ដល់១៧៣,៣ភាគរយបើធៀបនឹងផលិតផល ក្នុងស្រុកសរុប ហៅថា (GDP) ពី១៤០.៥ភាគរយ នៅក្នុងឆ្នាំ២០២២ ។
កាលពីឆ្នាំមុនតំណាងឱ្យឆ្នាំទី៣ជាប់ៗគ្នា នៃការថយចុះជាលំដាប់នៃអនុបាតបំណុលទៅ GDP បន្ទាប់ពីបំណុល បានកើនដល់១៥៤.៩ភាគរយ នៅក្នុងឆ្នាំ២០២០ 2020 ដែលជាការចាប់ផ្តើម នៃជំងឺឆ្លងរាតត្បាត ។ ទោះបីជាមាននិន្នាការធ្លាក់ចុះយ៉ាងណាក៏ដោយ អ៊ីតាលី នៅតែជាប្រទេសមួយក្នុងចំណោមប្រទេស ដែលជំពាក់បំណុលគេច្រើនបំផុត នៅលើពិភពលោកដដែល ។
វិទ្យាស្ថានជាតិ ISTAT បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កំណើនត្រូវបានជំរុញជាចម្បងដោយតម្រូវការជាតិ… ជាមួយនឹងការចូលរួមចំណែក ស្មើគ្នាពីការប្រើប្រាស់ និងការវិនិយោគ” ។
វិទ្យាស្ថាននេះបានឲ្យដឹងថា ឱនភាពថវិការបស់រដ្ឋាភិបាល មានចំនួន៧,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសនៅក្នុងឆ្នាំ២០២៣ធ្លាក់ចុះ ពី៨,៦ភាគរយធៀបនៅក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា