ព័ត៌មានអន្តរជាតិ

Update៖ សិង្ហបុរី នឹងមានយន្តហោះចម្បាំង ប្រភេទF-35Aដល់ទៅ២០គ្រឿង សម្រាប់បម្រើដល់វិស័យយោធា អាកាស របស់ខ្លួន ក្រោយបញ្ជាទិញ បន្ថែម៨គ្រឿង ពីសហរដ្ឋអាមេរិក

សិង្ហបុរី៖ លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា សិង្ហបុរី នឹងទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន៨គ្រឿង ដោយនាំឲ្យបរិមាណនៃយន្តហោះ F-35 របស់សាធារណរដ្ឋសិង្ហបុរី នាពេលអនាគត (RSAF) មានយន្តហោះចម្បាំងប្រភេទនេះរហូតដល់២០គ្រឿង ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាថវិកា របស់ក្រសួងការពារជាតិ ហៅកាត់ថា (MINDEF) នៅក្នុងសភា លោក Ng បាននាំមុខគេក្នុងការថ្លែងសុន្ទរកថា របស់គាត់ដោយទទួលស្គាល់ថា “ពិភពលោកបានក្លាយជាកន្លែងដ៏គ្រោះថ្នាក់ទៅហើយ” ដោយសំដៅលើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ។

លោកបានថ្លែងថា កងកម្លាំងប្រដាប់អាវុធសិង្ហបុរីដ៏ខ្លាំងមួយ គឺដើរតួជាអ្នករារាំងប្រឆាំង នឹងការឈ្លានពាន និងការផ្សងព្រេងណាមួយមកលើប្រទេសនេះ ។

លោកបានបន្តទៀតថា “ប្រសិនបើប្រជាជនសិង្ហបុរី មិនអាចការពារប្រទេសសិង្ហបុរី បាននោះគឺគ្មានការថយក្រោយនោះទេ” ។

គួរបញ្ជាក់ថា ការទិញចុងក្រោយបំផុត គឺបានកើតឡើងលើការបញ្ជាទិញដែលមានស្រាប់សម្រាប់យន្តហោះប្រភេទ F-35 ចំនួន១២ គ្រឿងនៃប្រភេទB ពីក្រុមហ៊ុនផលិតអាមេរិក Lockheed Martin ហើយលោក Ng បានថ្លែងថា នៅគ្រប់ពេលទាំងអស់គឺដំណើរការហើយ ពួកគេនឹងដាក់កម្លាំងទ័ពអាកាស របស់សិង្ហបុរីនៅក្នុងតារាងកំពូលមិនខានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top