កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបើកចំហរក្នុងការ បន្តការស្វែងរកជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនក្នុងការធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំងកាលពីជិត ១០ ឆ្នាំមុន ដោយលើកឡើងពីកិច្ចសហការដ៏មានសក្តានុពល ជាមួយក្រុមហ៊ុន រុករកមហាសមុទ្រ របស់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងពិធីដែលរៀបចំឡើង ដោយសមាជិកគ្រួសារនៃជនរង គ្រោះធ្លាក់យន្តហោះ នៅមុនថ្ងៃគម្រប់ខួប នៃការបាត់ខ្លួនរបស់យន្តហោះ Boeing 777 រដ្ឋមន្ត្រីដឹកជញ្ជូនលោក Loke Siew Fook បានឲ្យដឹងថា លោកនឹងព្យាយាមបញ្ចុះ បញ្ចូលគណៈរដ្ឋមន្ត្រីឱ្យយល់ ព្រមលើការស្វែងរកនេះ។
លោកបានលើកឡើងថា “នេះគឺជាអាថ៌កំបាំងអាកាសចរណ៍ ដ៏ធំបំផុត នៅលើពិភពលោក។ យើងត្រូវតែដោះស្រាយអាថ៌ កំបាំងនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
រដ្ឋមន្ត្រីបានឲ្យដឹងថា ការស្វែងរកនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅលើមូលដ្ឋាន “រកមិនឃើញ មិនគិតថ្លៃ” ដោយកត់សម្គាល់ថា លោកបាន ណែនាំដល់ក្រសួង ដឹកជញ្ជូន ឱ្យអញ្ជើញក្រុមហ៊ុន Ocean Infinity ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពី បញ្ហានេះ ៕
ប្រែសម្រួល ឈូក បូរ៉ា