ព័ត៌មានអន្តរជាតិ

លោក Elon Musk ប្តឹង OpenAI និងCEO លោក Sam Altman ពីបទក្បត់មិនគោរព កិច្ចព្រមព្រៀងរបស់ខ្លួន

Japantoday

សេនហ្វ្រេនស៊ីស្កូ ៖ មហាសេដ្ឋីបច្ចេកវិទ្យាយក្ស លោក Elon Musk កំពុងប្តឹងក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិរបស់ខ្លួន លោក Sam Altman ជុំវិញអ្វី ដែលលោកនិយាយថា ជាការក្បត់ នៃការបង្កើត ក្រុមហ៊ុន ChatGPT ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិ ជាជាងការស្វែង រកប្រាក់ចំណេញ ។

ពាក្យបណ្ដឹងដាក់នៅតុលាការជាន់ខ្ពស់ San Francisco មហាសេដ្ឋី Musk បាននិយាយថា នៅពេលលោកដាក់ប្រាក់លើការបង្កើត OpenAI លោកបានធានាកិច្ចព្រមព្រៀង ជាមួយ Altman និង Greg Brockman ដែលជាប្រធាន ដើម្បីរក្សាក្រុមហ៊ុន AI ថា ជាអង្គការមិនរកប្រាក់ចំណេញ នឹងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់អត្ថប្រយោជន៍នៃសាធារណៈ។ ពាក្យបណ្តឹងបាននិយាយថា នៅក្រោមកិច្ចព្រមព្រៀង បង្កើតរបស់ខ្លួន OpenAI ក៏នឹងធ្វើឲ្យកូដរបស់ខ្លួន បើកចំហជាសាធារណៈជំនួស ឲ្យការបិទបាំងវា សម្រាប់ប្រាក់ចំណេញ របស់ក្រុមហ៊ុនឯកជន ។

លោក Musk បានចោទប្រកាន់ក្នុងបណ្តឹងនេះថា ទោះយ៉ាងណាក៏ដោយ តាមរយៈការឱបក្រសោបទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន Microsoft ក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិកំពូល របស់ខ្លួនបានកំណត់កិច្ច ព្រមព្រៀងនោះថា ការឆាបឆេះ និងកំពុងបង្ខូចបេសកកម្មរបស់ក្រុមហ៊ុន ។
OpenAI បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបណ្តឹងកាលពីថ្ងៃសុក្រ ។ ពាក្យបណ្ដឹងបានដាក់កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា “OpenAI, Inc. ត្រូវបានផ្លាស់ប្តូរទៅ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធបិទជិតនៃក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតនៅលើពិភពលោក គឺMicrosoft នៅក្រោមក្រុមប្រឹក្សាភិបាលថ្មីរបស់ខ្លួន វាមិនត្រឹមតែកំពុង អភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែពិតជាកំពុងកែលម្អ AGI ដើម្បីបង្កើនប្រាក់ចំណេញសម្រាប់ Microsoft ជាជាងសម្រាប់ផលប្រយោជន៍ មនុស្សជាតិ ។

AGI សំដៅលើបញ្ញាទូទៅ សិប្បនិម្មិត ជាប្រព័ន្ធ AI គោលបំណងទូទៅ ដែលអាចដំណើរការបានដូចមនុស្ស ឬប្រសើរជាងមនុស្សក្នុង កិច្ចការជាច្រើនប្រភេទ ។ លោក Musk កំពុងតែប្តឹងពីបទរំលោភកិច្ចសន្យា រំលោភកាតព្វកិច្ចមិនស្មោះត្រង់ និងការអនុវត្តអាជីវកម្មមិនយុត្តិធម៌។ លោកក៏ចង់បានដីកា ដើម្បីការពារនរណាម្នាក់ រួមទាំងក្រុមហ៊ុន Microsoft ពីការទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា OpenAI ផងដែរ។
លោក Anupam Chander សាស្ត្រាចារ្យច្បាប់ នៅសកលវិទ្យាល័យ Georgetown បាននិយាយថា ការទាមទារទាំងនោះទំនង ជាមិនជោគជ័យ ក្នុងតុលាការនោះទេ ប៉ុន្តែវាអាចមិនមែន ជាចំណុចសម្រាប់ Musk ដែលកំពុងទទួលបន្ទុក និងរឿងផ្ទាល់ខ្លួន របស់គាត់នៅលើ កំណត់ត្រានោះទេ ។

លោក Chander បាននិយាយថា មួយផ្នែកមានការអះអាង អំពីតួនាទីស្ថាបនិករបស់លោក Elon ក្នុង OpenAI និងបច្ចេកវិទ្យា AI ជំនាន់ថ្មី ជាពិសេសការអះអាងរបស់លោក ដោយលោកបានដាក់ឈ្មោះថា OpenAI ហើយលោកបាន ជួលអ្នកវិទ្យាសាស្ត្រសំខាន់ ហើយថាគាត់ជាអ្នកផ្តល់មូលនិធិ ចម្បងសម្រាប់ឆ្នាំដំបូងរបស់វា ។ ក្នុងន័យខ្លះ វាជាបណ្តឹងព្យាយាមបង្កើតកន្លែងផ្ទាល់ខ្លួនរបស់លោកក្នុងប្រវត្តិសាស្រ្តនៃ AI ជំនាន់ ៕
ដោយ៖លី ភីលីព

Most Popular

To Top