បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT សហភាពអឺរ៉ុប បានប្រកាស កាលពីថ្ងៃចន្ទថា ខ្លួនបានពិន័យក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Apple ចំនួន ១,៨៤ពាន់លានអឺរ៉ូឬត្រូវជា ២ពាន់លានដុល្លារ សម្រាប់ការបំពានច្បាប់ ប្រកួតប្រជែងរបស់ប្លុកនេះ។
យោងតាមនាយកប្រតិបត្តិ របស់សហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុប ក្រុមហ៊ុន បានពន្យល់ថា Apple បានរារាំងសេវាកម្ម ស្ទ្រីមតន្ត្រី គូប្រជែងដូចជា Spotify មិនឱ្យប្រាប់ អ្នកប្រើប្រាស់ iPhone ថាពួកគេអាចរកវិធីថោក ជាងក្នុងការជាវ នៅខាងក្រៅហាង កម្មវិធីរបស់ Apple ឡើយ។
ទោះបីជាយ៉ាងណាក្តី Apple បានច្រានចោលការចោទ ប្រកាន់នេះ ដោយព្រមានថា ខ្លួននឹងជំទាស់នឹងការសម្រេចចិត្តនេះ ដែលត្រូវបាន ឈានដល់ បើទោះបីជាគណៈកម្មការនេះ បានបរាជ័យក្នុងការបង្ហាញ ភស្តុតាងគួរឱ្យទុកចិត្ត ណាមួយនៃការខូចខាតអ្នកប្រើប្រាស់ នៅក្នុងតុលាការក៏ដោយ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាការសម្រេចចិត្តរបស់ អឺរ៉ុបមិនអើពើនឹងការពិតនៃ ទីផ្សារដែលរីកចម្រើន ការប្រកួតប្រជែង និងរីកចម្រើន យ៉ាងឆាប់រហ័សនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
