បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT អតីតនាយកប្រតិបត្តិ Twitter ជាច្រើននាក់ដែលបាត់បង់ ការងារ បន្ទាប់ពី Elon Musk បានទិញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្តឹងមហាសេដ្ឋី បច្ចេកវិទ្យាដោយអះអាងថា គាត់ជំពាក់ពួកគេចំនួន $ ១២៨លានដុល្លារទៀតក្នុងការ ទទួលបានសិទ្ធផ្តាច់មុខ ដែលមិនមានប្រាក់ខែ។
បណ្តឹងនេះត្រូវបានប្តឹងកាលពីថ្ងៃចន្ទ នៅក្នុងតុលាការស្រុកអាមេរិកក្នុងទីក្រុង San Francisco ក្នុងនាមអតីត CEO Parag Agrawal និងនាយកប្រតិបត្តិជាន់ខ្ពស់ បីនាក់ផ្សេងទៀតដោយអះអាងថា Musk បានបដិសេធមិនគោរពកាតព្វកិច្ច កិច្ចសន្យារបស់គាត់ចំពោះបុគ្គលិក ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីគាត់បានទិញ Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ក្នុងខែតុលាឆ្នាំ២០២២២ ក្រោយមកគាត់បានប្តូរឈ្មោះវេទិកា X ។
លោកMusk ដែលមានទ្រព្យសម្បត្តិ សុទ្ធប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ច្រើនជាង ២០០ពាន់លានដុល្លារ ប្រឈមនឹងបណ្តឹងមួយទៀត ទាក់ទងនឹង ការទាមទារសំណង៥០០លានដុល្លារដោយអតីតអ្នកគ្រប់គ្រង និងវិស្វករ Twitter ក៏ដូចជាករណីជាច្រើន ដែលចោទប្រកាន់ថា មិនបង់ប្រាក់កាតព្វកិច្ចដល់ម្ចាស់ទ្រព្យនិងអ្នកលក់៕
ប្រែសម្រួល៖ស៊ុនលី