ព័ត៌មានអន្តរជាតិ

នាង Georgina Rodriguez បង្ហើបឲ្យដឹងពីការចូលនិវត្តន៍ របស់កីឡាករបាល់ទាត់ឆ្នើម Ronaldo

ព័រទុយហ្គាល់ ៖នេះបើយោងតាមការចុះផ្សាយរបស់ One Football បាននិយាយថា នាង Georgina Rodriguez ដែលមិត្តស្រីរបស់កីឡាករបាល់ទាត់ឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបឲ្យដឹងជាមួយពាក្យចចាមអារ៉ាមពីការចូលនិវត្តន៍មិត្តប្រុសនៅក្នុងអំឡុងព្រឹត្តិការណ៍ Paris Fashion Week ។

ក្នុងវីដេអូនោះ នាង Rodriguez បាននិយាយថា មិត្តប្រុសរបស់នាង គឺកីឡាករបាល់ទាត់ Ronaldo អាចនឹងលាឈប់ពីបាល់ទាត់ក្នុងរយៈពេលមួយ ឬពីរឆ្នាំ ដោយសារកីឡាករ Cristiano មួយឆ្នាំទៀតឈានចូលវ័យ ៤០ ឆ្នាំហើយ។ នាពេលបច្ចុប្បន្នលោក Ronaldo មានវ័យ ៣៩ ឆ្នាំ ស្ថិតក្នុងវ័យកាន់តែចាស់ ហើយឆ្នាំ ២០២៦ លោកនឹងមានអាយុ ៤១ ឆ្នាំទៀត។

កីឡាករខ្សែប្រយុទ្ធ Al-Nassr អាចនឹងពិចារណាបញ្ចប់អាជីពដ៏អស្ចារ្យរបស់លោកក្នុងវិស័យកីឡាបាល់ទាត់។ លោកត្រូវបានអ្នកគាំទ្រចាត់ទុកយ៉ាងទូលំទូលាយថា ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតមួយរូបជាមួយកីឡាករ Lionel Messi នោះ Ronaldo មានស្នាដៃដ៏អស្ចារ្យជាច្រើនក្នុងក្លិប និងបាល់ទាត់អន្តរជាតិ។

ដោយបានឈ្នះស្ទើរតែគ្រប់ពានរង្វាន់ក្នុងអាជីពរបស់លោក រួមទាំងជើងឯកអឺរ៉ុបជាមួយព័រទុយហ្គាល់ ។ ទោះបីជាស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយការស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៩លើកសម្រាប់ព័រទុយហ្គាល់ក្នុងឆ្នាំ ២០២៣ និងស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ លើកសម្រាប់ Al-Nassr នៅរដូវកាលនេះ ការចូលនិវត្តន៍ដ៏មានសក្តានុពលរបស់វីរបុរសបាល់ទាត់ទំនងជាធ្វើឲ្យអ្នកគាំទ្រខកចិត្តដែលរំពឹងថានឹងមានវត្តមានរបស់លោកនៅលើទីលាន។

ខណៈកីឡាករ Ronaldo ត្រៀមសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាលទាត់ Euro 2024 ហើយក្នុងពិភពកីឡាបាល់ទាត់ និងអ្នកគាំទ្រលោកកំពុងសំឡេងមើលលោកដោយដកដង្ហើមធំថា កីឡាកររូបនោះនឹងសម្រេចចិត្តបញ្ចប់អាជីពដ៏អស្ចារ្យរបស់លោកក្នុងប៉ុន្មានឆ្នាំខាងមុខនេះឬ។ ដោយ៖លី ភីលីព

Most Popular

To Top