បារាំង ៖ នេះបើតាម Business Insider បានឲ្យដឹងថា អស់រយៈពេលជាង ២ ឆ្នាំ លោក Damien Boschetto ជនជាតិបារាំង បានលាក់ហ្វូស៊ីលសត្វដាណូស័រ ទីតាណូស័រ “Titanosaur” ដែលមានអាយុ ៧០ លានឆ្នាំ ដោយភ័យខ្លាចថា អ្នកស្រាវជ្រាវដឹងនឹង យកហ្វូស៊ីលបុរាណទៅបាត់ ។
លោកកំពុងដើរឆ្កែរបស់លោក នៅពេលនោះលោកបាន រកឃើញហ្វូស៊ីលនៅ Montouliers ជិត Herault ប្រទេសបារាំង ហើយលោកបានចែករម្លែក ព័ត៌មាននេះជាមួយមិត្តភក្តិបុរាណវត្ថុវិទូក្នុងតំបន់របស់លោក ហើយអ្នកទាំង ២ នាក់បានសម្រេចចិត្តរក្សាវាទុកជាសម្ងាត់ ។
លោកបាននិយាយថា នៅពេលកំពុងដើរជាមួយឆ្កែ ក៏ឃើញបាក់ដីនៅលើច្រាំងថ្មចោទបានធ្វើឲ្យឆ្អឹងនៃគ្រោងឆ្អឹងផ្សេងៗ ពួកវាជាឆ្អឹងធ្លាក់ចុះ ដូច្នេះហើយនៅដាច់ពីគេ ។ យើងបានដឹងបន្ទាប់ពីការជីកកកាយ២ឬ៣ ថ្ងៃថា ពួកវាជាប់ឆ្អឹង ។ ក្រោយមក លោក Boschetto បានរាយការណ៍ពីការ រកឃើញនេះទៅសមាគមវប្បធម៌ បុរាណវត្ថុវិទ្យា និងបុរាណវិទ្យានៅទីក្រុង Cruzy ក្បែរនោះ ។
ក្រោយពីការវិភាគ អ្នកស្រាវជ្រាវ បានសន្និដ្ឋានថា ហ្វូស៊ីលបានសម្រេចបាន ៧០ភាគរយ។ ពួកគេបាននិយាយថា វាកម្រមិនគួរឲ្យជឿក្នុង ការរកឃើញគ្រោងឆ្អឹងដាយណូស័រ រក្សានៅទាំងស្រុង ។
យោងតាមការសិក្សាមួយថា សត្វ Tyrannosaurus Rex មានអាយុ ១.៧ ពាន់លានបានរស់នៅចន្លោះពី ៦៦ លានទៅ ៦៨ លានឆ្នាំមុន ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញសំណល់ហ្វូស៊ីលតិចជាង ១០០ ប៉ុណ្ណោះ ។
សារមន្ទីរ Cruzy ជាកន្លែងសម្រាប់សត្វទីតាណូស័រមួយទៀតត្រូវបានរកឃើញកាលឆ្នាំ ២០១២ នឹងមានការតាំងបង្ហាញ titanosaur របស់លោក Boschetto ឆាប់ៗនេះ។ យោងតាម Business Insiderថា លោក Boschetto បានចាកចេញពីមុខតំណែង របស់លោកក្នុងឧស្សាហកម្មថាមពល កាលខែកញ្ញាដើម្បីបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែករោគវិទ្យា៕
ដោយ៖លី ភីលីព