រដ្ឋ New Jersey ៖លោក Tom Stuker បានឃើញការណែនាំអំពីការ ធ្វើដំណើរមានច្រើន នៅលើប្រព័ន្ធអ៊ីនធើណេត អំពីរបៀបរៀបចំចម្ងាយ នៃការហោះហើរដ៏ញឹកញាប់ និងដើម្បីរកពិន្ទុជើងហោះហើរ ថ្នាក់អាជីវកម្ម (business-class ) និងអត្ថប្រយោជន៍ ផ្សេងទៀត លោកក៏សម្រេចចិត្តទិញ សំបុត្រពេញមួយជីវិត របស់ក្រុមហ៊ុន United Airlines មានចម្ងាយជាង ២៣ លានម៉ាយ ចាប់តាំងពីពេលនោះមក ។
ប៉ុន្តែពួកគេមិនអនុវត្ត ចំពោះលោក Tom Stuker មកពីរដ្ឋ New Jersey ជាអ្នកហោះហើរញឹកញាប់បំផុត របស់ពិភពលោក ដែលបានហោះហើរច្រើនជាង ២៣ លានម៉ាយ ឬច្រើនជាង ១២,០០០ ជើងហោះហើរគិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ។
ចម្ងាយរបស់លោកបានធ្វើឲ្យលោក មានដំណើរជុំវិញពិភពលោក ស្នាក់នៅក្នុងបន្ទប់សណ្ឋាគារដ៏ប្រណិត ហើយថែមទាំងបង្ហាញមុខ ក្នុងរឿងភាគនៃរឿង Seinfeld របស់អាមេរិក ។ បែបសាមញ្ញនោះ លោកបានទិញសំបុត្រពេញមួយជីវិត ដោយក្រុមហ៊ុន United Airlines ក្នុងតម្លៃ ២៩០,០០០ ដុល្លារក្នុងឆ្នាំ ១៩៩០ ហើយមិនបានមើលត្រឡប់មកវិញ តាំងពីពេលនោះមក ។
យោងតាមកាសែត Washington Post បាននិយាយថា ៣៣ ឆ្នាំក្រោយមក លោកបានទៅប្រទេសចំនួន ១០០ និងបានទៅក្រេបទឹកឃ្មុំជាង ១២០កន្លែងជាមួយប្រពន្ធរបស់លោក។ ចម្ងាយរបស់លោក Stuker ក្នុងឆ្នាំ ២០១៩ តែមួយអាចគ្របដណ្តប់ការធ្វើដំណើរច្រើនជាង ៦ ដងទៅព្រះច័ន្ទ៕
ដោយ៖លី ភីលីព