ព័ត៌មានអន្តរជាតិ

ចោរឆ្លងប្រទេស ចូលលួចនាឡិកាម៉ាក Rolex និងPatek Philippe ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅហាណូយ

រូបភាពពី៖​ AFP

ហាណូយ៖ ជនជាតិហ្វីលីពីនម្នាក់នៅទីក្រុងហាណូយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទចូលក្លឹបហាត់ប្រាណលំដាប់ផ្កាយ ៥ និងលួចនាឡិកាទំនើបៗជាច្រើន ព្រមទំាងទ្រព្យសម្បត្តិផ្សេងទៀតសរុបជាទឹកប្រាក់សរុប ៨០,៩៦៣ ដុល្លារអាមេរិក ។

លោក Franz Noel Espiritu Patawaran អាយុ ៣៣ ឆ្នាំត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃអង្គារពីបទលួច។

ព្រះរាជអាជ្ញាបាននិយាយថា លោក Franz បានចូលប្រទេសវៀតណាមនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ហើយបានធ្វើដំណើរពីទីក្រុង HCMC ទៅកាន់ទីក្រុងហាណូយ។ នៅវេលាម៉ោងប្រហែល ១១ ព្រឹក ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ លោកបានលួចម៉ូតូរបស់គូស្នេហ៍របស់លោក ហើយជិះទៅសណ្ឋាគារលំដាប់ផ្កាយ ៥ នៅស្រុក Ba Dinh ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ។

លោកបាននិយាយថា បន្ទាប់មកលោក Franz បានទៅជាន់ទី ៤ ដើម្បីជួបជាមួយអ្នកទទួលភ្ញៀវ បានប្រាប់ពួកគេពីឈ្មោះក្លែងក្លាយ ហើយចូលទៅក្នុងកន្លែងហាត់ប្រាណ។ មិនមានអ្នកយាមនៅកន្លែងកើតហេតុទេ ទើបលោកបើកសោរ ហើយលួចនាឡិកាម៉ាក Rolex ចំនួន ៤ គ្រឿង តម្លៃ ៦០០ លានដុង ខ្សែក្រវាត់ Louis Vuiton មួយ និងលុយចំនួន ៦ លានដុង។

បន្ទាប់មកលោកបានបើកសោរមួយទៀត ហើយលួចនាឡិកាម៉ាក Patek Philippe Geneve មានតម្លៃ ១.៤ ពាន់លានដុង និងសាច់ប្រាក់ចំនួន ១ លានដុង។ ទ្រព្យសម្បត្តិដែលលួចបានកំណត់ថា ជារបស់អតិថិជន២ នាក់កំពុងហែលទឹកនៅកន្លែងហាត់ប្រាណ។

លោក Franz បានលាក់ទ្រព្យសម្បត្តិដែលលោកលួចបាននៅក្នុងផ្ទះរបស់លោក។ ៣ថ្ងៃក្រោយមក លោកបានបញ្ចាំនាឡិកា Patek Philippe តម្លៃ ២០ លានដុង។ នៅទីបំផុត លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៨ ខែធ្នូ ហើយហាងបញ្ចាំបានប្រគល់នាឡិកាដែលលួចនោះទៅអាជ្ញាធរវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top