ព័ត៌មានអន្តរជាតិ

របកគំហើយថ្មី អង្គការ NASA រកឃើញថា មានអុកស៊ីសែន១ ពាន់តោនក្នុងរយៈពេល២៤ម៉ោងម្តងនៅលើផ្កាយ ព្រះហស្បតិ៍

NASA

ឡូសអ៊ែនជីឡេស ៖ អង្គការ NASA រកឃើញមានអុកស៊ីសែន នៅលើផ្កាយព្រហស្បតិ៍ ដែលត្រូវបានផលិតនៅព្រះចន្ទ្រ ថាមានចំនួនតិចជាង ការសិក្សាមុនៗ ដែលរកឃើញភាគច្រើន ។
យោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថា នៅភពព្រះចន្ទ្រ ដែលគ្របដណ្ដប់ ដោយផ្ទាំងទឹកកក បង្កើតបានអុកស៊ីសែន ១.០០០តោន រៀងរាល់២៤ម៉ោងម្តង ដែលគ្រប់គ្រាន់ដើម្បីរក្សា មនុស្សមួយលាននាក់ ដកដង្ហើមក្នុង១ថ្ងៃ ។

គួរបញ្ជាក់ថា ការរកឃើញនេះគឺ បានមកពីការវាស់ស្ទង់ការ បញ្ចេញឧស្ម័នអ៊ីដ្រូសែនចេញពីផ្ទៃព្រះចន្ទ្រ ដែលមានទឹកកក ដោយប្រើទិន្នន័យដែលប្រមូលបាន ដោយឧបករណ៍ ពិសោធន៍របស់យានអវកាស ។

អ្នកវិទ្យាសាស្ត្រជឿជាក់ថា អុកស៊ីសែន មួយចំនួនដែលបង្កើតដោយព្រះចន្ទ្រ ដំណើរការចូលទៅក្នុងមហាសមុទ្រ ក្រោមផ្ទៃរបស់ភពនេះ ដែលជាប្រភពនៃ ថាមពលមេតាបូលិស ។

យោងតាមអង្គការ NASA បានឱ្យដឹងថា ជាមួយនឹងអង្កត់ ផ្ចិតអេក្វាទ័រ៣.១០០គីឡូម៉ែត្រនៅ Europa គឺជាព្រះចន្ទ្រធំជាងគេទី៤ ក្នុងចំណោមព្រះចន្ទ្រចំនួន៩៥របស់ភពព្រហស្បតិ៍ និងតូចជាងគេក្នុងចំណោមផ្កាយរណប Galilean ទាំង៤ ។

អ្នកវិទ្យាសាស្ត្រជឿថា មហាសមុទ្រខាង ក្នុងដ៏ធំនៃទឹកប្រៃដែលលាក់ខ្លួន ស្ថិតនៅក្រោមសំបកទឹកកករបស់ភពនេះ ហើយពួកគេចង់ដឹងចង់ឃើញពីសក្តានុពល សម្រាប់លក្ខខណ្ឌទ្រទ្រង់ ជីវិតដើម្បីឱ្យមានស្ថិតនៅក្រោមផ្ទៃភព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top