ព័ត៌មានអន្តរជាតិ

បុណ្យចូលឆ្នាំ កោះបាលីជាកោះដ៏ពេញនិយមបំផុតលើពិភពលោកនឹង រក្សាភាពនៅស្ងៀមស្ងាត់ ពេញមួយថ្ងៃ

រូបភាពពី៖​ XINHUA

ឥណ្ឌូនេស៊ី៖ កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកនោះ ធ្លាប់តែមានភាពអ៊ូអរពាសពេញដងផ្លូវដោយលាយឡំជាមួយសំឡេងម៉ូតូ និងសំឡេងតន្ត្រីដ៏រីករាយចាប់ពីហាងកាហ្វេរហូតដល់ហាងផ្សេងក្នុងស្រុក ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កោះនេះបានប្រែកស្ងៀមស្ងាត់ទៅវិញ។

រយៈពេលថ្ងៃមួយក្នុងមួយឆ្នាំ កោះទាំងមូលត្រូវតែរក្សភាពស្ងៀមស្ងាត់ ព្រោះជាថ្ងៃបុណ្យចូលឆ្នាំកោះបាលី ដោយមិនមានការរៀបចំធ្វើដូចវប្បធម៌ដទៃទៀតឡើត ជនជាតិបាលីហិណ្ឌូមិនប្រារព្ធពិធីចូលឆ្នាំថ្មីដូចជាកាំជ្រួច ជប់លៀង ឬផឹកស្រាឡើយ ហើយផ្ទុយទៅវិញពួកគេសង្កេត Nyepi ឬរក្សាភាពស្ងៀមស្ងាត់។

រយៈពេល ២៤ ម៉ោងដែលចាប់ផ្តើមនៅម៉ោង ៦ព្រឹកតទៅ បាលីហិណ្ឌូតម សមាធិ និងបិទភ្លើងនៅក្នុងផ្ទះជាមួយក្រុមគ្រួសាររបស់ពួកគេ។ មន្ត្រីសន្តិសុខក្នុងតំបន់ ហៅប៉េកាឡាំង ដើរល្បាតតាមដងផ្លូវដើម្បីកុំឲ្យនរណាម្នាក់ចេញទៅក្រៅ ក្នុងនោះគ្មានរថយន្តនៅតាមផ្លូវជួយសង្គ្រោះ ប៉ុន្តែមានរថយន្តសង្គ្រោះម្តងម្កាល ដោយកោះទាំងមូលត្រូវផ្អាកជាផ្លូវការពេញមួយថ្ងៃ។

ដោយមិនគិតពីជំនឿផ្ទាល់ខ្លួនរបស់ពួកគេ អ្នកគ្រប់គ្នាដែលមកលេងកំឡុងពេលបុណ្យ Nyepi នឹងរងផលប៉ះពាល់ដោយថ្ងៃឈប់សម្រាករបស់ភ្ញៀវទេចរណ៍។ អាកាសយានដ្ឋាន និងកន្លែងទេសចរណ៍ទាំងអស់ត្រូវបានបិទ ហើយសណ្ឋាគារមិនត្រួតពិនិត្យនរណាម្នាក់ចូល ឬចេញក្នុងអំឡុងពេលនេះទេ។

នាង Amanda Syrowatka ម្ចាស់ Viceroy Bali មានការរំពឹងទុកសម្រាប់ភ្ញៀវសណ្ឋាគារក្នុងអំឡុងពេល Nyepi ។ នាងបានចង្អុលបង្ហាញថា សកម្មភាពភាពស្ងប់ស្ងាត់មួយថ្ងៃដែលជាថ្ងៃឈានទៅដល់បុណ្យចូលឆ្នាំបាលីមានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកទស្សនា ដោយសារតែពិធីពិសេសដែលអ្នកមិនធ្លាប់មាននៅកន្លែងផ្សេង។

លោកសាស្ត្រាចារ្យ Wayan Ari នាយកសិក្សានៃសាលាបណ្តុះបណ្តាលអន្តរជាតិ និងជាជនជាតិបាលីមានប្រសាសន៍ថា តាមទស្សនៈសាសនា និងទស្សនវិជ្ជា Nyepi មានន័យថា ជាថ្ងៃនៃការយល់ដឹងដោយខ្លួនឯងដើម្បីឆ្លុះបញ្ចាំងពីតម្លៃនៃមនុស្សជាតិ សេចក្តីស្រឡាញ់ ការអត់ធ្មត់ និងសេចក្តីសប្បុរស ដែលគួរតែមាននៅក្នុងខ្លួនយើងអស់មួយជីវិត៕ ដោយ៖លី ភីលីព

Most Popular

To Top