បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ បានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធា Ilyushin Il-76 បានធ្លាក់ក្នុង ប្រទេសរុស្សី កាលពីថ្ងៃអង្គារ បន្ទាប់ពីម៉ាស៊ីន មួយរបស់វាបានជួបបញ្ហា ក្នុងអំឡុងពេលហោះហើរ។
សេចក្តីថ្លែងការណ៍បាននិយាយថា យន្តហោះនេះមានមនុស្ស ១៥ នាក់នៅលើយន្តហោះ រួមទាំងសមាជិកនាវិក ៨ នាក់ និងអ្នកដំណើរ ៧ នាក់ផងដែរ
ហើយ ឧបទ្ទវហេតុនេះ បានកើតឡើង នៅក្នុងតំបន់ Ivanovo ចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីម៉ូស្គូ។
វីដេអូដែលផ្សព្វផ្សាយ តាមអ៊ីនធឺណិត ដែលត្រូវបានថតដោយសាក្សីផ្ទាល់ភ្នែក បង្ហាញពីយន្តហោះដែលបានហោះនៅក្នុងកម្ពស់ទាប ជាមួយនឹងអណ្តាតភ្លើង បានឆាបឆេះម៉ាស៊ីន turbofan មួយក្នុងចំណោមម៉ាស៊ីន turbofan ទាំងបួនរបស់វា។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ដដែលអ្នកបើកយន្តហោះបានព្យាយាមត្រឡប់ ទៅមូលដ្ឋានអាកាស Ivanovo Severny ប៉ុន្តែមិនអាច
ធ្វើដូច្នេះបានទេហើយជាក់ស្តែង គាត់បានបង្វែរយន្តហោះដែលត្រូវធ្លាក់ចេញឆ្ងាយពីភូមិមួយ ដោយធ្លាក់វានៅជិតទីបញ្ចុះសពមួយកន្លែងទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី