ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុម័តច្បាប់ AI ដ៏សំខាន់ ដើម្បីធ្វើឲ្យអាមេរិក គ្រប់គ្រងបច្ចេកវិទ្យា

xinhua

អាមេរិក ៖ សមាជិកសភា សហភាពអឺរ៉ុប បានផ្តល់ការអនុម័ត ចុងក្រោយកាលពីថ្ងៃពុធ ដល់ច្បាប់សំខាន់មួយ ដែលគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិក គ្រប់គ្រងជាថ្មីម្តងទៀត លើបទប្បញ្ញត្តិនៃបច្ចេកវិទ្យាសំខាន់ និងរំខានដល់ពិភពលោកនាពេលបច្ចប្បន្ននេះ។
ច្បាប់ដំបូងបង្អស់របស់វា ត្រូវបានត្រៀមរៀបចំឡើងវិញ ពីរបៀបអាជីវកម្ម និងអង្គការនានា នៅអឺរ៉ុបប្រើប្រាស់ AI សម្រាប់អ្វីគ្រប់យ៉ាង ចាប់ពីការសម្រេចចិត្ត លើការថែទាំសុខភាពរហូតដល់ប៉ូលីស ។ វាដាក់បម្រាមលើការប្រើប្រាស់ បច្ចេកវិទ្យាមិនអាច ទទួលយកបានមួយចំនួន ខណៈការអនុម័តផ្លូវការពាររឹង សម្រាប់កម្មវិធីផ្សេងទៀត ដែលចាត់ទុកថា មានហានិភ័យខ្ពស់។

ច្បាប់ AI របស់សហភាពអឺរ៉ុបហាម ឃាត់ប្រព័ន្ធដាក់ពិន្ទុសង្គម បានដំណើរការដោយ AI និង ឧបករណ៍ផ្អែកលើជីវមាត្រ ដែលប្រើ ដើម្បីទស្សន៍ទាយពូជសាសន៍ ទំនោរនយោបាយ ឬទំនោរផ្លូវភេទរបស់មនុស្ស ។
វាហាមឃាត់ការប្រើប្រាស់ AI ដើម្បីបកស្រាយពី អារម្មណ៍របស់មនុស្សតាមសាលារៀន និង កន្លែងធ្វើការ ព្រមទាំងប្រភេទ នៃទម្រង់ស្វ័យប្រវត្តិមួយចំនួន ដែលមានបំណងព្យាករណ៍ ពីលទ្ធភាពរបស់មនុស្ស ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនាពេលអនាគត ។

ទន្ទឹមនឹងនេះ ច្បាប់បានគូសបញ្ជាក់អំពីប្រភេទដាច់ដោយឡែកនៃការប្រើប្រាស់ AI ដែលមានហានិភ័យខ្ពស់ ជាពិសេសសម្រាប់ការអប់រំ ការជួល និងការចូលប្រើប្រាស់សេវាកម្មរបស់រដ្ឋាភិបាល ហើយដាក់សំណុំដាច់ដោយឡែកនៃតម្លាភាព និងកាតព្វកិច្ចផ្សេងទៀតលើពួកគេ។
ក្រុមហ៊ុនដូចជា OpenAI ដែល ផលិតគំរូ AI មានអនុភាព ស្មុគស្មាញ និងប្រើប្រាស់យ៉ាង ទូលំទូលាយ ក៏នឹងត្រូវទទួលរងនូវតម្រូវការបង្ហាញ ព័ត៌មានថ្មីនៅក្រោមច្បាប់ ។ វាក៏តម្រូវឲ្យការក្លែងបន្លំ ដែលបង្កើតដោយ AI ទាំងអស់ត្រូវបាន ដាក់ស្លាកយ៉ាងច្បាស់ ដោយផ្តោតលើការព្រួយ បារម្ភអំពីប្រព័ន្ធផ្សព្វផ្សាយ បានរៀបចំអាចនាំ ឲ្យមានព័ត៌មានមិនពិត និងការជ្រៀតជ្រែកការបោះឆ្នោត ។

ច្បាប់ដ៏ទូលំទូលាយត្រូវ បានកំណត់ឲ្យចូលជាធរមាន ក្នុងរយៈពេលប្រហែល ២ ឆ្នាំបង្ហាញពីល្បឿនដែលអ្នកបង្កើតគោលនយោបាយ របស់សហភាពអឺរ៉ុប បានឆ្លើយតបទៅនឹងការផ្ទុះឡើង នូវប្រជាប្រិយភាពនៃឧបករណ៍ដូចជា ChatGPT របស់ OpenAI ៕
ដោយ៖លី ភីលីព

Most Popular

To Top