តិចសាស់៖ គ្រួសាររបស់គាត់បាននិយាយថា បុរសពិការនៅរដ្ឋតិចសាស់ម្នាក់ ដែលរស់នៅ៧០ឆ្នាំដោយសារប្រើសួតដែក បន្ទាប់ពីរូបគាត់បានរួចរស់ជីវិតពីជំងឺគ្រុនស្វិតដៃជើង កាលពីកុមារភាព បានទទួលមរណភាពហើយ ។
លោក Paul Alexander វ័យ៧៨ឆ្នាំបានទទួលមរណភាពកាលពីថ្ងៃចន្ទ ហើយបងប្រុសរបស់គាត់ឈ្មោះ Philip បាននិយាយឲ្យដឹងនៅក្នុងការបង្ហោះនៅលើសង្គម Facebook ថា គាត់មិនបានប្រាប់ពីមូលហេតុនៃការស្លាប់នោះទេ ។
លោក Philip Alexander បានសរសេរនៅក្នុងសារបង្ហោះកាលពីថ្ងៃអង្គារថា “វាជាកិត្តិយសណាស់ដែលជាផ្នែកមួយនៃជីវិតរបស់នរណាម្នាក់ដែលត្រូវបានគេកោតសរសើរដូចរូបគាត់” ។
លោក Alexander មានអាយុ៦ឆ្នាំនៅពេលដែលគាត់ត្រូវបានគេដាក់នៅក្នុងធុងរាងស៊ីឡាំងដែកពេញរាងកាយដែលគេស្គាល់ថា ជាសួតដែកនៅឆ្នាំ១៩៥២ បន្ទាប់ពីបានឆ្លងជំងឺគ្រុនស្វិតដៃជើងដែលជាជំងឺដ៏សាហាវដែលបានធ្វើឱ្យកុមារពិការរាប់ម៉ឺននាក់ក្នុង១ឆ្នាំ ។ សួតដែក គឺគេប្រើសម្ពាធដើម្បីផ្លុំខ្យល់ចូលទៅក្នុងសួត ។
លោក Alexander បានបញ្ចប់ការសិក្សានៅសាលាច្បាប់ ឆ្លងកាត់វគ្គ និងអនុវត្តច្បាប់ ហើយបងប្រុសរបស់គាត់បានលើកឡើងថា គាត់ក៏បានធ្វើដំណើរទៅគ្រប់ទ្វីបផងដែរ ។
បងប្រុសរបស់គាត់បានសរសេរថា “គាត់បានបញ្ជាបន្ទប់មួយ ។ អ្វីដែលត្រូវការ! គាត់ចូលចិត្តអាហារល្អ ស្រា ស្ត្រី ការសន្ទនាប្រើរយៈពេលច្រើន រៀន និងសើច” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា