ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន បើកការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង នៅក្នុងទឹកដីរុស្ស៊ី

(ABC News: Shaun Kingma)

ម៉ូស្គូ ៖ កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន បានវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង Syzran នៅក្នុងតំបន់ Samara របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ហើយការប៉ុនប៉ងវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង Novokuibyshevsk ក៏ត្រូវបានកត់ត្រាផងដែរ ។

លោក Dmitry Azarov អភិបាលតំបន់បានឲ្យដឹងថា កុងតឺន័រផលិតផលប្រេងមួយ បានឆាបឆេះនៅក្នុងរោងចក្រចម្រាញ់ប្រេង Syzran ជាលទ្ធផលនៃការវាយប្រហារ ។ លោកបានបន្ថែមថា ទិន្នន័យបឋមបង្ហាញថា មិនមានអ្នកស្លាប់និងរបួសនោះទេ ។

លោកក៏បានលើកឡើងដែរថា ការប៉ុនប៉ងវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Novokuibyshevsk ត្រូវបានបញ្ឈប់ ដោយមិនមានការរាយការណ៍ ពីមនុស្សស្លាប់នោះទេ ។

អគ្គីភ័យនៅឯរោងចក្រចម្រាញ់ប្រេង Syzran បានគ្របដណ្តប់លើផ្ទៃដីប្រមាណ៥០០ម៉ែត្រការ៉េ ខណៈដែលឧប្បត្តិហេតុនៅ Novokuibyshevsk បណ្តាលឱ្យមានអគ្គីភ័យតិចតួច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top