បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា វាមិនមែនជារឿងសម្ងាត់ទេ ដែលយុទ្ធជនមកពីរដ្ឋណាតូមានវត្តមាន នៅលើដីក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីភ្លូកទឹកភ្លូកដី របស់លោក។
លោកPutin បានសង្កត់ធ្ងន់ ថា ទីក្រុងមូស្គូបានដឹងយ៉ាង ច្បាស់អំពីការអំពាវនាវ នៅក្នុងប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេស អ៊ុយក្រែន។
ប្រធានាធិបតីរូបនេះបានថ្លែងទៀតដែរថា៖យើងឮទាំងសុន្ទរកថាទាំងជាភាសាបារាំង និងអង់គ្លេសនៅទីនោះហើយ គ្មានអ្វីល្អក្នុងរឿងនេះទេ ជាដំបូងសម្រាប់ពួកគេ ព្រោះពួកគេស្លាប់នៅទីនោះ និងច្រើននាក់។
លោក Putin ក៏បានថ្លឹងថ្លែងសង្កត់ធ្ងន់ ទៅលើលទ្ធភាពនៃជម្លោះទ្រង់ទ្រាយធំ រវាងណាតូ និងរុស្ស៊ី ផងដែរដោយព្រមានថា វាមិនអាចបដិសេធបានទេ ហើយអ្វីគ្រប់យ៉ាងគឺអាច ធ្វើទៅបាននៅក្នុងពិភព សម័យទំនើបនេះ ប៉ុន្តែអ្នកគ្រប់គ្នាដឹងថា នេះនឹងជាការខ្មាស់អៀន មួយជំហាន នៃសង្គ្រាមលោកលើកទី III ដែល ខ្ញុំមិនគិតថាមានអ្នកណា ចាប់អារម្មណ៍រឿងនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី