ប្រ៊ុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តការបង្កើត មូលនិធិជំនួយអ៊ុយក្រែន (UAF) និងបានកំណត់ទឹកប្រាក់ចំនួន ៥ពាន់លានអឺរ៉ូ (៥,៤ ពាន់លានដុល្លារ) សម្រាប់ប្រទេសនេះ។
ការសម្រេចចិត្តនេះ ត្រូវបានសម្រេច នៅឯក្រុមប្រឹក្សា កិច្ចការបរទេស របស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលរដ្ឋមន្ត្រី បានពិភាក្សាអំពីការគាំទ្រ របស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។
ក្រុមប្រឹក្សាបានឲ្យដឹងថា UAF នឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុប ជួយបន្ថែមនូវតម្រូវការ ដែលកំពុងវិវត្តនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន “តាមរយៈការផ្តល់ឧបករណ៍ និងការហ្វឹកហ្វឺនយោធាដ៍សាហាវ និងគ្មានគ្រោះថ្នាក់”។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី – អ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ សហភាពអឺរ៉ុបបានផ្តល់ឬប្តេជ្ញាចិត្តជាង ១៣៨ ពាន់លានអឺរ៉ូ ជាជំនួយដល់អ៊ុយក្រែន ដែលក្នុងនោះ ២៨ពាន់លានអឺរ៉ូ គឺជាជំនួយគាំទ្រផ្នែកយោធា៕
ប្រែសម្រួល ឈូក បូរ៉ា