ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់មតិ ៖ ពលរដ្ឋអាល្លឺម៉ង់ ភាគច្រើនមិនជឿ ជាក់ វិស័យការពារជាតិ ឡើយ

AFP

បរទេស ៖ យោងតាមការស្ទង់មតិថ្មី មួយបានឱ្យដឹងថា ជនជាតិអាល្លឺម៉ង់ ភាគច្រើនមិនមានទំនុកចិត្ត លើសមត្ថភាពយោធារបស់ពួកគេក្នុងការការពារជាតិ ក្នុងករណីមានការវាយ ប្រហារនោះទេ ។

អ្នកចូលរួមបញ្ចេញ មតិយោបលចំនួនបីភាគបួន បាននិយាយថា ពួកគេមិនជឿលើសមត្ថភាពរបស់ កងកម្លាំងយោធាអាល្លឺម៉ង់ឡើយដោយមានតែ ១០ភាគរយប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា ពួកគេនឹងត្រូវបានការពារបានល្អ ។

ជនជាតិអាល្លឺម៉ង់ ៣០ភាគរយមានអារម្មណ៍ថា គ្មានទំនុកចិត្តអ្វីទាំងអស់ ដោយថាកងកម្លាំងប្រដាប់អាវុធ នឹងអាចឈរជាសត្រូវដែលមានសក្តានុពល ហើយការស្ទង់មតិ ដែលធ្វើឡើងដោយក្រុមហ៊ុនបោះឆ្នោត Civey ក្នុងនាមទស្សនាវដ្តី Focus បានរកឃើញទៀតថា ៤៥ភាគរយផ្សេងទៀត មានទំនុកចិត្តទាប នៅក្នុងយោធាខណៈ១៥ភាគរយ មិនទាន់សម្រេចចិត្តប៉ុន្ទែ មានតែ២ភាគរយប៉ុណ្ណោះដែលនិយាយថាការជឿទុកចិត្ត របស់ពួកគេនៅតែ ខ្ពស់ ខណៈពេលដែល៨ភាគរយ និយាយថាមានទំនុកចិត្តខ្លាំង ។

ទាក់ទងនឹងការផ្តល់មូលនិធិ ភាគច្រើនខ្លាំង៦៩ភាគរយ នៃជនជាតិអាល្លឺម៉ង់ បាននិយាយថា កងទ័ពរបស់ពួកគេត្រូវការប្រាក់ បន្ថែមទៀត ដោយ៦៤ភាគរយ និយាយថាទីក្រុងប៊ែរឡាំង គួរតែចំណាយច្រើន ជាង២ភាគរយនៃ GDP របស់ខ្លួនលើការការពារជាតិ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top