ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល ថាមពលនុយក្លេអ៊ែរ ដំបូងរបស់ពិភពលោក ចាប់ផ្តើមហើយនៅ ក្រុងប្រ៊ុចស៊ែល

Xinhua

ប្រ៊ុចស៊ែល ៖ កាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រជុំកំពូល ថាមពលនុយក្លេអ៊ែរ លើកដំបូងរបស់ពិភពលោកបានកោះប្រជុំគ្នា ដោយបង្ហាញ ពីតួនាទីនៃថាមពលនុយក្លេអ៊ែរ ក្នុងការដោះស្រាយបញ្ហាប្រឈម ជាសកលដូចជា ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ការបង្កើនសន្តិសុខថាមពល និងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ខណៈដែលកិច្ចប្រជុំកម្រិតខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្នផ្តោត ទាំងស្រុងលើថាមពលនុយក្លេអ៊ែរ ហើយកិច្ចប្រជុំកំពូលនេះ បានទាក់ទាញការចូលរួមពីប្រទេស ជាង៣០រួមទាំងប្រមុខរដ្ឋ មេដឹកនាំរដ្ឋាភិបាល តំណាងជាន់ខ្ពស់ ក៏ដូចជាមេដឹកនាំនៃអង្គការអន្តរជាតិផងដែរ ។

លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារ ថាមពលអន្តរជាតិ បានសង្កត់ធ្ងន់លើតួនាទី ដែលមិនអាចខ្វះបាន នៃថាមពលនុយក្លេអ៊ែរ នៅមុនកិច្ចប្រជុំកំពូល ដោយបានលើកឡើងថា “បើគ្មានការគាំទ្រ ពីថាមពលនុយក្លេអ៊ែរទេ យើងគ្មានឱកាសដើម្បី ទៅដល់គោលដៅអាកាសធាតុ របស់យើងទាន់ពេលវេលាបានឡើយ” ។

ថ្លែងទៅកាន់ការជួបជុំគ្នាដែរនេះ លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថាមពលនុយក្លេអ៊ែរ ផ្តល់ថាមពលស្អាត១/៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top