ព័ត៌មានអន្តរជាតិ

តម្លៃកាកាវកើនឡើង ៣ ដងក្នុងមួយឆ្នាំ ដោយសារការប្រែប្រួល អាកាសធាតុ ប៉ះពាល់ដល់ដំណាំ

VOA

កេនយ៉ា ៖ ក្រុមបរិស្ថានមិនស្វែង រកប្រាក់ចំណេញនិយាយថា កាកាវមានតម្លៃថ្លៃជាង ៣ ដងកាលពីឆ្នាំមុន ដោយសារតែការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលអាកាសធាតុ El Nino ។ តម្លៃបានឡើងដល់៨.០០០ដុល្លារអាមេរិក ក្នុងមួយតោនក្នុងសប្តាហ៍នេះ បើធៀបនឹង២.៥០០ដុល្លារ កាលពីឆ្នាំមុននៅពេលនេះ ។

លោកស្រី Amber Sawyer អ្នកវិភាគអាកាសធាតុ និងថាមពលនៅអង្គភាព ស៊ើបការណ៍ថាមពល និងអាកាសធាតុ ឬ ECIU ជាក្រុមមិនស្វែងរកប្រាក់ចំណេញ ដែលមានមូលដ្ឋាន នៅចក្រភព អង់គ្លេស បាននិយាយថា គំរូអាកាសធាតុប្រែប្រួល នៅប្រទេសដែលផលិតកាកាវកំពូល នៃប្រទេសហ្គាណា និងកូតឌីវ័រ បានប៉ះពាល់ដល់តម្លៃទំនិញអន្តរជាតិ ។

អ្នកស្រីបន្តថា អ្នកផលិតសូកូឡាកំពុងតែព្យាយាមទិញកាកាវ ប៉ុន្តែមានការផ្គត់ផ្គង់វាបានកាត់បន្ថយ ដូច្នេះជាក់ស្តែងដោយសារការផ្គត់ផ្គង់មានការធ្លាក់ចុះ តម្រូវការបានកើនឡើង ដូច្នេះហើយតម្លៃបានឡើង ថ្លៃសម្រាប់ក្រុមហ៊ុនផលិតនំ សូកូឡា ឥឡូវនេះ ការចំណាយទាំងនេះ កំពុងត្រូវបានផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ ។

ប្រទេសហ្គាណា និងកូតឌីវ័រ ដែលផលិតកាកាវពិភពលោកជិត ៦០ភាគរយបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងខែធ្នូ។ ទឹកជំនន់បានបង្កឲ្យខូចខាតដំណាំ និងនាំឲ្យដើមកាកាវរលួយដោយជំងឺផ្លែខ្មៅ ។ លោកស្រី Sawyer បានបន្ថែមថា វាប៉ះពាល់ដល់មិន ត្រឹមតែដំណាំប៉ុណ្ណោះទេ ព្រោះវាពិបាកក្នុងការដាំកាកាវ នៅលក្ខខណ្ឌទាំងនេះប៉ុន្តែក៏កសិករខ្លួនឯង ។

អ្នកស្រីបញ្ជាប់ថា កសិករបានធ្លាក់ភ្លៀងខ្លាំងទៅភ្លៀងមិនគ្រប់ មានន័យថា ពួកគេនៅពីក្រោយផលិតកម្ម និងមិនអាចលក់លើទីផ្សារអន្តរជាតិបាន។ ប្រទេសហ្គាណាបាន កាត់បន្ថយការប៉ាន់ស្មានផលិតកម្មកាកាវរបស់ខ្លួននៅឆ្នាំនេះពី ៨៥០ ,០០០ ទៅ ៦៥០,០០០ តោន ដោយសារតែលក្ខខណ្ឌ អាកាសធាតុមិនល្អ និងការរត់ពន្ធ ។

ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការ សហប្រជាជាតិបង្ហាញថា កាកាវត្រូវបានដាំដុះនៅប្រទេសដែលងាយរងគ្រោះបំផុត និងមិនសូវត្រៀមខ្លួនក្នុងការដោះស្រាយ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។

ការវិភាគលើគេហទំព័រ World Weather Attribution មានមូលដ្ឋាន នៅចក្រភពអង់គ្លេស ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា អាហ្រ្វិកខាងលិច បានជួបប្រទះនឹងរលកកម្ដៅខ្លាំងនៅក្នុងខែកុម្ភៈ ជាមួយនឹងសីតុណ្ហភាពលើសពី ៤០ អង្សាសេ៕
ដោយ៖លី ភីលីព

Most Popular

To Top