ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកា បន្ថែមលើវិស័យ ការពារជាតិ អ៊ុយក្រែន ចំនួន៣០០លានអឺរ៉ូ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដោយដកស្រង់ព័ត៌មានពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា
ប្រទេសអាល្លឺម៉ង់ បានសន្យាបរិច្ចាគប្រាក់ ចំនួន ៣០០ លានអឺរ៉ូ ឬប្រមាណជា៣២៦ លានដុល្លារផ្សេងទៀត ដែលជាផ្នែកនៃ
គំនិតផ្តួចផ្តើមដែលដឹកនាំដោយឆេក ដើម្បីទិញកាំភ្លើងធំ សម្រាប់អ៊ុយក្រែន ។

ប្រភពដដែលបានសរសេរទៀតថា ប្រធានាធិបតីឆេកលោក Petr Pavel បានបង្ហាញ គម្រោងនេះនៅឯសន្និសិទសន្តិសុខ
ទីក្រុង Munich នៅពាក់កណ្តាលខែកុម្ភៈ ដោយកំណត់គោលដៅក្នុងការផ្តល់ជំនួយ ជាគ្រាប់កាំភ្លើងប្រមាណជា ៨០ម៉ឺន គ្រាប់។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអ៊ុយក្រែនបាននិងកំពុង បន្លឺសំឡេងរោទិ៍កាន់តែខ្លាំងឡើង ជុំវិញការស្តុកទុកគ្រាប់រំសេវរបស់ប្រទេសនេះធ្លាក់ចុះ ដោយសារតែកងទ័ពរបស់ទីក្រុងគៀវ ត្រូវបានបាញ់យ៉ាងធ្ងន់ធ្ងរនៅជួរមុខ។

ភាពខ្វះខាតបានកាន់តែខ្លាំងឡើង ចំពេលមានការជាប់គាំងអស់ រយៈពេលជាច្រើនខែនៅក្នុងសភាអាមេរិក ដែលពួកសាធារណរដ្ឋបានបដិសេធមិនផ្តល់ភ្លើងខៀវដល់កញ្ចប់ជំនួយបរទេស របស់ប្រធានាធិបតី Joe Biden ដែលគិតជាទឹកប្រាក់៦០ពាន់លានដុល្លារសម្រាប់ ទីក្រុងគៀវហើយ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក៏បានចោទប្រកាន់សហភាពអឺរ៉ុបផងដែរ ពីការខកខាន ក្នុងការផ្តល់តាមការសន្យា ក្នុងការផ្តល់គ្រាប់ផ្លោង ចំនួនមួយលាន នៅត្រឹមខែមីនា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top