តៃវ៉ាន់ ៖ ព្រះសារីរិកធាតុ វប្បធម៌ព្រះពុទ្ធសាសនា ចំនួន ៣០ អង្គ ត្រូវបានប្រគល់ជូនចិន ដីគោកពីតៃវ៉ាន់វិញ ដោយសារកិច្ចខិតខំប្រឹងប្រែង រួមគ្នា របស់ប្រជាជន នៅសង្ខាង នៃច្រកសមុទ្រ ចំណែកព្រះសារីរិកធាតុ ជាទូទៅត្រូវបានចាត់ទុកថា មានតាំងពីសម័យសុង (៩៦០-១២៧៩) ដល់រាជវង្សមីង (១៣៦៨-១៦៤៤) ។
ព្រះសារីរិកធាតុត្រូវបានដឹក ទៅកាន់ទីក្រុងប៉េកាំងដោយគណៈប្រតិភូ ប្រមាណ ២០០ នាក់មកពីសមាគមពុទ្ធសាសនា មនុស្សធម៌ និង Chunghua។ សារីរិកធាតុភាគច្រើន ត្រូវបានគេជឿថា ត្រូវបានលួចពីខេត្ត Shanxi មុនពេលត្រូវបាន នាំយកទៅក្រៅប្រទេស ។
ពួកគេត្រូវបានផ្ទេរ ទៅឲ្យរដ្ឋបាល បេតិកភណ្ឌវប្បធម៌ជាតិ កាលពីថ្ងៃចន្ទ ជាការវិលត្រឡប់ដ៏ធំបំផុត នៃសារីរិកធាតុ ដែលបានបាត់បង់ទៅកាន់ដីគោក ពីតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បំណែកចំនួន ១៣ នៃវត្ថុបានប្រគល់មកវិញ រួមទាំងក្បាលរូប ព្រះពុទ្ធបាក់បែក និងរូបចម្លាក់ព្រះពុទ្ធ ត្រូវបានគេបង្ហាញនៅពិធីបរិច្ចាគ នៅសារមន្ទីរជាតិនៃប្រទេសចិន ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។
ផ្តួចផ្តើមគំនិតដោយ Hsing Yun ជាគ្រូពុទ្ធសាសនាចុង និងវត្ត Fo Guang Shan ក្នុងទីក្រុង Kaohsiung សមាគម United of Humanism Buddhism, Chunghua ត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៥ ហើយឥឡូវនេះ រួមបញ្ចូលប្រាសាទ និងអង្គការជាង ៤០០ នៅទូទាំងប្រទេសតៃវ៉ាន់។
លោក Wu Chih-yang សហប្រធានសមាគម បាននិយាយថា ព្រះសារីរិកធាតុ បានប្រគល់មកវិញ ត្រូវបានប្រមូល ដោយមនុស្ស ដែលមានចិត្តកក់ក្តៅ ពីក្រៅប្រទេស ហើយបន្ទាប់មកត្រូវបានប្រមូលដោយសមាគម។ លោក Wu បានបន្តថា វាតែងតែមានរឿងវែងឆ្ងាយ នៅពីក្រោយវត្ថុបាត់នីមួយៗ ប៉ុន្តែជោគវាសនារកឃើញពួកគេឡើងវិញ ហើយគន្លឹះគឺត្រូវនាំពួកគេត្រឡប់ទៅផ្ទះវិញ ។
ការបរិច្ចាគវត្ថុទាំងនេះមិនត្រឹមតែជាការ ផ្លាស់ប្តូរបេតិកភណ្ឌវប្បធម៌ និងរង្វង់ព្រះពុទ្ធសាសនានៅទូទាំងច្រកសមុទ្រប៉ុណ្ណោះទេ វាគឺជាការទំនាក់ទំនងកម្រិតកាន់តែខ្ពស់ ទាក់ទងនឹងអារម្មណ៍ដ៏ជ្រាលជ្រៅរបស់យើង។
លោក Sammy Yang អនុប្រធាន នៃសាកលវិទ្យាល័យ Shih Hsin ទីក្រុងតៃប៉ិ និងជាសមាជិក នៃសមាគមនេះបាននិយាយថា ការវាយតម្លៃបឋម នៅតៃវ៉ាន់ កាលពី ២ ឆ្នាំមុនបានបង្ហាញ ពីភាពស្រដៀងគ្នា ខ្ពស់នៃរចនាប័ទ្មសិល្បៈ សម្ភារៈ និងសិល្បៈហត្ថកម្ម នៃរូបចម្លាក់លាបពណ៌ ជាមួយអ្នកដទៃក្នុងប្រាសាទ ពុទ្ធសាសនានៅខេត្ត Shanxi ។
ការវិភាគលើស្លាកស្នាមលើរូបបដិមាក្បាល មួយចំនួន នាំឲ្យមានការសន្និដ្ឋានថា ប្រហែលជាត្រូវបានគេលួចកាលពី ៣០ ឆ្នាំមុន ដោយចាត់ទុកថា រូបសំណាកពុទ្ធសាសនាមួយចំនួនត្រូវបានកាត់ និងលួចពីប្រាសាទ Shanxi តាមរបៀបដូចគ្នានៅឆ្នាំ ១៩៩៣ ។ ក្រោយមកពួកគេត្រូវបានគេរកឃើញ និងត្រឡប់មកពីតៃវ៉ាន់កាលឆ្នាំ ១៩៩៩ ។
ប៉ុន្តែលោក Yang បានបន្តថា សារីរិកធាតុផ្សេងទៀតនៅក្នុងក្រុមប្រហែលជាត្រូវបានគេលួចយូរមកហើយ។ ខែមីនា ឆ្នាំ ២០១៦ លោក Hsing Yun និងអ្នកដើរតាមរបស់លោកបាននាំព្រះសិរសាដែលបាត់នៃរូបបដិមាព្រះពុទ្ធសតវត្សទី ៦ ទៅកាន់ទីក្រុងប៉េកាំង ហើយបានបរិច្ចាគវាត្រឡប់ទៅដីគោកវិញ។ បំណែកនោះត្រូវបានលួចពីប្រាសាទមួយក្នុងខេត្ត Hebei ហើយក្រោយមកប្រមូលបានដោយសហគ្រិនតៃវ៉ាន់ ជាអ្នកធ្វើធម្មយាត្រានៅវត្ត Fo Guang Shan ៕
ដោយ៖លី ភីលីព