ព័ត៌មានអន្តរជាតិ

ទីផ្សារងងឹតដ៏ធំ សម្រាប់ស្ថានីយ ទំនាក់ទំនងផ្កាយរណប Starlink របស់លោក Musk

RT News

អាមេរិក ៖ Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារឲ្យដឹងថា ស្ថានីយទំនាក់ទំនងផ្កាយរណប Starlink ដែលផលិតដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk សម្រាប់ការប្រើប្រាស់ផ្តាច់មុខ នៅលើបណ្តាញ របស់លោក អាចត្រូវបានទិញ ដោយខុសច្បាប់ ក្នុងបណ្តាប្រទេស គ្មានកិច្ចព្រមព្រៀង សម្រាប់ការប្រើប្រាស់របស់ពួកគេ រួមទាំងប្រទេស ដែលទទួលរងទណ្ឌកម្ម អន្តរជាតិផងដែរ ។

ពាណិជ្ជកម្មទីផ្សារងងឹត កំពុងកើនឡើងត្រូវបានគេរាយការណ៍ថា បានផុសឡើងក្នុងទឹកដីជាមួយនឹងការគ្រប ដណ្តប់អ៊ីនធើណេតមិនល្អ និងគុណភាព ជាកន្លែងដែលត្រូវការ ទំនាក់ទំនង តាមអ៊ីនធើណេត ល្បឿនលឿន ។
នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល មិនបញ្ចេញឈ្មោះ ដែលដកស្រង់ដោយ Bloomberg ថា ឧបករណ៍ Starlink ត្រូវបានអភិវឌ្ឍ និងដំណើរការដោយ ក្រុមហ៊ុន អវកាសអាមេរិក កំពុងស្ថិតក្នុងការប្រើប្រាស់យ៉ាងទូលំទូលាយ នៅប្រទេសយេម៉ែន ស្ថិតនៅក្នុងពាក់កណ្តាល នៃសង្រ្គាមស៊ីវិល រយៈពេលមួយទសវត្សរ៍ ។

អ្នកការទូតលោកខាងលិច បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា កងកម្លាំងគាំទ្ររហ័ស ប៉ារ៉ាយោធាកំពុងប្រើប្រាស់ប្រព័ន្ធ Starlink នៅប្រទេសស៊ូដង់ សម្រាប់ការដឹកជញ្ជូនរបស់ពួកគេ ដោយសារតែអ៊ីនធើណេត បានធ្លាក់ចុះក្នុងប្រទេស ចាប់តាំងពីខែកុម្ភៈ។
អ្នកប្រើប្រាស់គេហទំព័រនៅអាហ្រ្វិកខាងត្បូង និងវេណេស៊ុយអេឡា ក៏អាចរម្លងការហាមឃាត់ និងធ្វើឲ្យស្ថានីយ Starlink ដំណើរការដោយប្រើអ្នកលក់រាយ និងប័ណ្ណឥណទាន អន្តរជាតិ ។ ប្រជាជាតិអាមេរិកខាងត្បូង ជាកម្មវត្ថុ នៃទណ្ឌកម្មដែលដាក់ ដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិចផ្សេងទៀត ។

នៅអាហ្រ្វិកខាងត្បូង ជាកន្លែងដែលរដ្ឋាភិបាលមិនទាន់បានអនុម័តកម្មវិធីរបស់ Starlink ដើម្បីដំណើរការ ស្ថានីយកំពុងត្រូវបានជួញដូរនៅលើក្រុម Facebook ។ ឈ្មួញផ្តល់ជូនការទិញ និងធ្វើឲ្យឧបករណ៍សកម្មនៅក្នុងប្រទេសម៉ូសំប៊ិកជិតខាង ជាកន្លែងដែលពួកគេត្រូវបានផ្តល់អាជ្ញាប័ណ្ណ ហើយបន្ទាប់មកបញ្ជូនពួកគេតាមព្រំដែនទៅកាន់អតិថិជនអាហ្វ្រិកខាងត្បូង។

បច្ចុប្បន្ន SpaceX មានផ្កាយរណប Starlink ប្រមាណ៥៥០០ ក្នុងគន្លងផែនដីទាប ដោយផ្តល់សេវាកម្មគេហទំព័រដល់អតិថិជនប្រហែល ២.៦ លាននាក់។ ក្រុមហ៊ុននេះបានបើកដំណើរការនៅឆ្នាំ ២០១៩ ខណៈលោកនាយកប្រតិបត្តិ Elon Musk មានគោលបំណងបង្កើនចំនួនផ្កាយរណបសរុបដល់ ៤២,០០០ ក្នុងទសវត្សរ៍ខាងមុខនេះ។

កាលពីដើមឆ្នាំនេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា យោធារុស្ស៊ីបាននឹងកំពុងប្រើប្រាស់សេវាផ្កាយរណប Starlink នៅលើសមរភូមិ។ សេវាកម្មនេះត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយដោយកងទ័ពអ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះយោធា បន្ទាប់ពីលោក Musk បានដោះសោសេវាកម្ម សម្រាប់កងកម្លាំងរបស់ Kiev ក្នុងដំណាក់កាលដំបូង នៃជម្លោះ៕
ដោយ៖លី ភីលីព

Most Popular

To Top