ព័ត៌មានអន្តរជាតិ

UN ៖មនុស្ស ៧៨៣ លាននាក់ប្រឈមនឹងការស្រេកឃ្លានរ៉ាំរ៉ៃ ខណៈពិភពលោកខ្ជះខ្ជាយអាហារ ១៩% របស់ខ្លួន

កេនយ៉ា៖នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ពិភពលោកបានខ្ជះខ្ជាយអាហារប្រហែលចំនួន ១៩ ភគរយនៃអាហារដែលផលិតទូទាំងពិភពលោកកាលឆ្នាំ ២ឥ២២ ឬប្រហែលមានទម្ងន់ចំនួន ១.០៥ ពាន់លានតោន។


របាយការណ៍សន្ទស្សន៍កាកសំណល់អាហាររបស់កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃពុធបានតាមដានវឌ្ឍនភាពនៃប្រទេសនានាក្នុងការកាត់បន្ថយកាកសំណល់អាហារពាក់កណ្តាលនៅឆ្នាំ ២០៣០។
អង្គការសហប្រជាជាតិបាននិយាយថា ចំនួនប្រទេសរាយការណ៍សម្រាប់សន្ទស្សន៍កើនឡើងជិតទ្វេដងពីរបាយការណ៍ដំបូងក្នុងឆ្នាំ ២០២១ ។ របាយការណ៍ឆ្នាំ ២០២១ បានប៉ាន់ប្រមាណថា ១៧ ភាគរយនៃអាហារដែលផលិតនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ឬមានទម្ងន់ ៩៣១ លានតោន (១.០៣ ពាន់លានតោន) ត្រូវបានខ្ជះខ្ជាយ ប៉ុន្តែអ្នកស្រាវជ្រាវបានព្រមានប្រឆាំងនឹងការប្រៀបធៀបដោយផ្ទាល់ ដោយសារតែខ្វះទិន្នន័យគ្រប់គ្រាន់ពីប្រទេសជាច្រើន។


របាយការណ៍នេះត្រូវបានសហការស្រាវជ្រាវដោយ UNEP និងកម្មវិធីសកម្មភាពកាកសំណល់ និងធនធាន (WRAP) ដែលជាអង្គការសប្បុរសធម៌អន្តរជាតិ។ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យប្រទេសលើគ្រួសារ សេវាកម្មម្ហូបអាហារ និងអ្នកលក់រាយ ដោយពួកគេបានរកឃើញថា មនុស្សម្នាក់ៗខ្ជះខ្ជាយអាហារប្រហែល ៧៩ គីឡូក្រាម ក្នុងមួយឆ្នាំ ស្មើនឹងអាហារយ៉ាងហោចណាស់១ ពាន់លានអាហារដែលខ្ជះខ្ជាយទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។


ភាគច្រើននៃកាកសំណល់ ៦០ ភាគរយបានមកក្នុងគ្រួសារ ហើយប្រហែល ២៨ភាគរយ បានមកពីសេវាកម្មម្ហូបអាហារ ឬភោជនីយដ្ឋាន ហើយប្រហែល ១២ភាគរយបានមកពីអ្នកលក់រាយ។ ចំណែកសហអ្នកស្រាវជ្រាវ Clementine O’Connor ជាចំណុចស្នូលសម្រាប់កាកសំណល់អាហារនៅ UNEP បាននិយាយថា វាគឺជាការខាតបង់មួយ។ វាមិនសមហេតុផលទេ ហើយវាជាបញ្ហាដ៏ស្មុគស្មាញមួយ ប៉ុន្តែតាមរយៈកិច្ចសហការ និងសកម្មភាពជាប្រព័ន្ធ វាគឺជាបញ្ហាមួយអាចដោះស្រាយបាន។


របាយការណ៍នេះកើតឡើង នៅពេលមនុស្ស ៧៨៣ លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងការស្រេកឃ្លានរ៉ាំរ៉ៃ និងកន្លែងជាច្រើនកំពុងប្រឈមនឹងវិបត្តិអាហារកាន់តែស៊ីជម្រៅ។ សង្គ្រាម និងអំពើហឹង្សារបស់អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅប្រទេសហៃទី បានធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ដោយអ្នកជំនាញបាននិយាយថា ទុរ្ភិក្សនឹងកើតមាននៅភាគខាងជើងហ្គាហ្សា ហើយខិតជិតមកដល់ប្រទេសហៃទី។


កាកសំណល់អាហារក៏ជាកង្វល់របស់ពិភពលោកផងដែរ ដោយសារតែចំនួនបរិស្ថាននៃផលិតកម្ម រួមទាំងដី និងទឹកត្រូវការសម្រាប់ចិញ្ចឹមដំណាំ និងសត្វ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលវាផលិត រួមទាំងឧស្ម័នមេតាន ដែលជាឧស្ម័នដ៏មានឥទ្ធិពលមានចំនួនប្រហែល ៣០ ភាគរយនៃការឡើងកម្ដៅផែនដីចាប់តាំងពីសម័យមុនឧស្សាហកម្ម។


ការបាត់បង់អាហារ និងកាកសំណល់បង្កើតបានពី ៨ ទៅ ១០ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សកល។ ប្រសិនបើវាជាប្រទេសមួយ វានឹងជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។


លោក Fadila Jumare សហការីគម្រោងមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ានៅមជ្ឈមណ្ឌល Busara សម្រាប់សេដ្ឋកិច្ចអាកប្បកិរិយាបានសិក្សាពីការការពារកាកសំណល់អាហារក្នុងប្រទេសកេនយ៉ា និងនីហ្សេរីយ៉ា បាននិយាយថា បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើនមិនមានអាហារគ្រប់គ្រាន់ហើយមិនអាចមានលទ្ធភាពទទួលបានរបបអាហារដែលមានសុខភាពល្អ៕

ដោយ៖លី ភីលីព

Most Popular

To Top