ព័ត៌មានអន្តរជាតិ

ទាហាន​អ៊ីស្រាអែល សម្លាប់​ពលរដ្ឋប៉ាឡេស្ទីន​ជាង ២០០​នាក់ និង​ចាប់​ខ្លួន​ជាង ១,០០០នាក់​នៅ​មន្ទីរពេទ្យ​ហ្គាហ្សា

UNITED NATION

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២០០នាក់ និងចាប់ខ្លួនប្រហែល ១,០០០នាក់ទៀតនៅក្នុងមណ្ឌលវេជ្ជសាស្ត្រ Al-Shifa នៅភាគខាងជើងតំបន់ហ្គាហ្សា។

ការិយាល័យបានឲ្យដឹថនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបន្តប្រព្រឹត្ត “ឧក្រិដ្ឋកម្ម” ប្រឆាំងនឹងអ្នកដែលនៅខាងក្នុងអគារ និងក្នុងតំបន់របស់ខ្លួន ជាមួយនឹងព័ត៌មានដែលមានបង្ហាញថា “ការប្រហារជីវិតរបស់កងទ័ពលើពលរដ្ឋភៀសខ្លួនជាង ២០០នាក់ និងការចាប់ខ្លួនមនុស្សប្រហែល ១,០០០នាក់ផ្សេងទៀត” ។

ដោយលើកឡើងពីសក្ខីកម្មពីអ្នកនៅរស់រានមានជីវិត សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រថក្រោះបានបាញ់ផ្លោងអគារជាច្រើន ខណៈដែលកងទ័ពអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងបំផ្លាញផ្ទះសំបែងលើក្បាលអ្នករស់នៅក្នុងតំបន់ជុំវិញនោះ។

ការិយាល័យនេះបានចាត់ទុកអ៊ីស្រាអែល និងរដ្ឋបាលអាមេរិកជា “ដៃគូសកម្មក្នុងការឈ្លានពាននេះប្រឆាំងនឹងស្មុគស្មាញ និងបុគ្គលិកពេទ្យ អ្នករបួស និងឈឺ និងជនស៊ីវិល ដែលផ្លាស់ទីលំនៅនៅខាងក្នុង”។

ម៉្យាងវិញទៀត វិទ្យុសាធារណៈរបស់អ៊ីស្រាអែល បានឲ្យដឹងថា កងកម្លាំងទាហាន និងសេវាសន្តិសុខ Shin Bet បន្តការប្រយុទ្ធគ្នានៅក្នុងតំបន់មន្ទីរពេទ្យ Al-Shifa ជាកន្លែងដែលក្រុមប្រយុទ្ធបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ២០០នាក់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top