ព័ត៌មានអន្តរជាតិ

រុស្ស៊ី បោះឆ្នោតវេតូ លើសេចក្តីសម្រេចរបស់ UN ដើម្បីបង្កើនការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង

Xinhua

អ.ស.ប៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ី បានធ្វើការឆ្នោតវេតូ លើសេចក្តីព្រាងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ហៅកាត់ (UN) ដែលបន្ថែមអាណត្តិ នៃក្រុមអ្នកជំនាញ ដែលជួយដល់គណៈកម្មាធិការដាក់ទណ្ឌកម្ម ដល់កូរ៉េខាងជើង ។

សេចក្តីសម្រេច ដែលព្រាង ដោយសហរដ្ឋអាមេរិក បានទទួលការគាំទ្រពីសមាជិក ចំនួន១៣រូបក្នុង ចំណោមសមាជិក១៥ នៃក្រុមប្រឹក្សាសន្តិសុខ ។ ប្រទេសរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ ហើយប្រទេសចិន បានហាមឃាត់ ។

សេចក្តីព្រាងសេចក្តីសម្រេចនឹងបន្តអាណត្តិរបស់ក្រុមប្រឹក្សាអ្នកជំនាញរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥ ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើងនៅមុនពេល បោះឆ្នោតថា ក្រុមប្រឹក្សាអ្នកជំនាញមិនមានតម្លៃបន្ថែមអ្វីលើសពីនេះឡើយ ។

គាត់បានលើកឡើងថា “ការងាររបស់ក្រុមប្រឹក្សាត្រូវបានកាត់បន្ថយដែលប្រលែងលេងជាមួយវិធីសាស្រ្តរបស់លោកខាងលិច តាមរយៈការចម្លងព័ត៌មានលំអៀង វិភាគចំណងជើងកាសែត និងរូបថតដែលមានគុណភាពអន់” ។ “ក្នុងការធ្វើដូច្នេះ គណៈកម្មាការបានថ្លែងសក្ខីកម្មយ៉ាងមានប្រសិទ្ធភាពចំពោះអសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការវាយតម្លៃប្រកបដោយសុវតិ្ថភាពនៃរបបដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង ។ គណៈកម្មាធិការបានរកវិធីដោះស្រាយលើបញ្ហា មិនសំខាន់ដែលមិនសមហេតុផល ចំពោះបញ្ហានៃឧបទ្វីបកូរ៉េ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top