ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី ៖ មេភេរវករផ្ញើតាម Telegram ប្រាប់ជនសង្ស័យនៃការវាយប្រហារឲ្យភៀសខ្លួនទៅក្រុងគៀវ

AFP

រុស្ស៊ី ៖ គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ីបានប្រកាសថា ជនសង្ស័យចម្បង ក្នុងការវាយប្រហារភេរវកម្ម កាលពីសប្តាហ៍មុន ក្នុងCrocus City Hall នៅខាងក្រៅទីក្រុងមូស្គូ បានផ្តល់សក្ខីកម្មថា ពួកគេមានការបញ្ជា ពីបុរសអាថ៌កំបាំង ដែលបានប្រាប់ពួកគេឲ្យភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនបន្ទាប់ពីនោះ ។

សេវាសន្តិសុខបានចាប់ខ្លួនជនល្មើសទាំង ៤ នាក់នៅជិតព្រំដែនអ៊ុយក្រែនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការវាយប្រហារនេះបានឆក់យកជីវិតមនុស្ស ១៤៤ នាក់ និងបានធ្វើឲ្យមនុស្សជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។

គណៈកម្មាធិការស៊ើបអង្កេតបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា សក្ខីកម្មដំបូងរបស់ពួកគេ និងនៅពេលសួរចម្លើយជាបន្តបន្ទាប់ របស់ពួកគេ ជនសង្ស័យបាននិយាយថា ការវាយប្រហារត្រូវបានរៀបចំ ដោយមានការសម្របសម្រួលជាមួយបុរសម្នាក់បានណែនាំខ្លួនឯងឲ្យពួកគេនៅក្រោមឈ្មោះក្លែងក្លាយ។ វាបានបន្ថែមថា លោកបានប្រាស្រ័យទាក់ទងជាមួយពួកគេតាមរយៈសារជាសំឡេងបានផ្ញើតាម Telegram ។
ភ្នាក់ងារអនុវត្តច្បាប់បាននិយាយថា តាមការណែនាំរបស់អ្នកសម្របសម្រួល បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ភេរវករបានបើកឡានឆ្ពោះទៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លងកាត់ជាបន្តបន្ទាប់ ហើយមកដល់ទីក្រុងគៀវ ដើម្បីទទួលបានរង្វាន់តាមការសន្យា ។ គណៈកម្មាធិការស៊ើបអង្កេតបានបន្តថា ខ្លួនកំពុងបន្តផ្ទៀងផ្ទាត់ការ ចូលរួមរបស់អ្នកតំណាង នៃសេវាកម្មពិសេស របស់អ៊ុយក្រែនក្នងការរៀបចំ និងផ្តល់ហិរញ្ញប្បទានដល់ ការវាយប្រហារភេរវកម្ម។

កងកម្លាំងពិសេសរុស្ស៊ីបានស្ទាក់ចាប់ជនដៃដល់មានសង្ស័យទាំង ៤ នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលកំពុងធ្វើដំណើរទៅកាន់ព្រំដែនអ៊ុយក្រែន។ ពួកគេត្រូវបានកំណត់អត្តសញ្ញាណ ថាជាជនជាតិតាជីគីស្ថាន ហើយដំបូងឡើយត្រូវបានក្រុមមន្ត្រីចាត់ទុកថា ជាពួកអ៊ីស្លាមជ្រុលនិយម ។

ក្រុមភេរវកររដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានទទូចថា ISIS-K គឺជាពិរុទ្ធជនតែមួយគត់ ហើយថាអ៊ុយក្រែនមិនជាប់ពាក់ព័ន្ធឡើយ៕
ដោយ៖លីភីលីព

Most Popular

To Top