ព័ត៌មានអន្តរជាតិ

តុលាការ បានចាប់ខ្លួនជនសង្ស័យទី ១១ ក្នុងករណីវាយប្រហារភេរវកម្មក្រុងម៉ូស្គូ

រូបភាពពី៖​ RT News

ក្រុងម៉ូស្គូ៖ សេវាសារព័ត៌មានរបស់តុលាការព្រហ្មទណ្ឌក្រុងម៉ូស្គូបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជនសង្ស័យទី១១ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការចាប់ខ្លួនជុំវិញការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២៣ ខែមីនា នៅកន្លែងប្រគុំតន្ត្រី Crocus City Hall ហើយបុរសនេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មដ៏សាហាវមួយ ប៉ុន្តែតួនាទីរបស់លោកមិនត្រូវបានគេបង្ហាញជាសាធារណៈទេ។

បុគ្គលនោះត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Muhammad Zoir Sharipzoda ជាជនជាតិតាហ្ស៊ីក។ សេចក្តីថ្លែងការណ៍បាននិយាយថា តុលាការស្រុក Basmanny បានបញ្ជាឲ្យលោក បន្តឃុំខ្លួនយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ២២ ខែឧសភា។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានអះអាងថា Sharipzoda គឺជាឧបករណ៍ក្នុងការរៀបចំការវាយប្រហារ ប៉ុន្តែមិនមានព័ត៌មានលម្អិតជាក់លាក់ណាមួយត្រូវបានផ្តល់ឲ្យនោះទេ។

FSB បាននិយាយថា ការសម្រេចចិត្តនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធ (FSB) របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា បានឃាត់ខ្លួនជនសង្ស័យថ្មីចំនួន៣ នាក់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនេះ។ ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅទីក្រុងមូស្គូ ទីក្រុង Ekaterinburg និង Omsk ។ មនុស្ស ២ នាក់ក្នុងចំណោមអ្នកត្រូវបានឃុំខ្លួននោះជាជនបរទេស និងម្នាក់ជាពលរដ្ឋរុស្ស៊ី។ ពួកគេទាំងអស់មានប្រភពមកពីអាស៊ីកណ្តាល។

យោងតាមសេវាសន្តិសុខបានឲ្យយដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការជ្រើសរើសជនល្មើសទាំងបួននាក់នៃការវាយប្រហារ និងគ្រប់គ្រងហិរញ្ញវត្ថុនៃការវាយប្រហារនេះ។ ២ នាក់ផ្សេងទៀតបានបរិច្ចាគប្រាក់ដែលចំណាយនៅពេលក្រោយ ដើម្បីទទួលបានអាវុធ និងយានជំនិះប្រើដោយជនវាយប្រហារ។ វាមិនច្បាស់ទេថាតើ Sharipzoda គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ៣ នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍។

ការវាយប្រហារប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅទីក្រុងមូស្គូ បានសម្លាប់មនុស្សជាង ១៤០នាក់។ ខ្មាន់កាំភ្លើងទាំងបួននាក់បានសម្រុកចូលកន្លែងបាញ់ប្រហារគ្រប់គ្នាមុននឹងដុតវាចោល។ ជនសង្ស័យជាបឋមក្នុងការវាយប្រហារត្រូវបានឃុំខ្លួនប៉ុន្មានម៉ោងក្រោយពីឧប្បត្តិហេតុ បន្ទាប់មក FSB បានរាយការណ៍ថាមានការចាប់ខ្លួនសរុបចំនួន ១១ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។

មន្ត្រីរុស្ស៊ីបានពណ៌នាជនដៃដល់ថា ជាអ្នកកាន់សាសនាឥស្លាមជ្រុលនិយម ប៉ុន្តែបានបញ្ជាក់ថា ឧក្រិដ្ឋកម្មអាចត្រូវបានរៀបចំឡើងដោយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានប្រើប្រាស់ពួកគេជាប្រូកស៊ី។ នៅព្រឹកថ្ងៃសុក្រ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា រូបភាពដែលគាំទ្រអ៊ុយក្រែន ត្រូវបានគេរកឃើញនៅលើទូរស័ព្ទដៃមួយក្នុងចំណោមទូរស័ព្ទដៃរបស់អ្នកវាយប្រហារដែលគេសង្ស័យ៕ ដោយ៖លី ភីលីព

Most Popular

To Top