ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ីបាញ់បង្ហោះគ្រាប់រ៉ុក្កែត Angara-A5 លើកដំបូងពីចុងបូព៌ា

រុស្ស៊ី ៖ ទីភ្នាក់ងារអវកាស Roscosmos បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានបាញ់ បង្ហោះគ្រាប់រ៉ុក្កែតធុនធ្ងន់ Angara-A5 របស់ខ្លួនពី Vostochny Cosmodrome នៅតំបន់ Far East ជាលើកដំបូង ហើយការបាញ់បង្ហោះ Angara-A5 ៣លើកមុនបានកើតឡើងនៅ Plesetsk Cosmodrome របស់រុស្ស៊ី។

នេះបើយោងតាមប្រធានក្រុមហ៊ុន Roscosmos លោក Yury Borisov បាននិយាយថា ការបាញ់បង្ហោះដំបូង ត្រូវបានកំណត់ពេល សម្រាប់ថ្ងៃអង្គារ ប៉ុន្តែការហោះហើរ ២ លើកត្រូវបានលុបចោលនៅនាទីចុងក្រោយ ដោយសារការបរាជ័យ នៃប្រព័ន្ធសម្ពាធក្នុង ធុងអុកស៊ីតកម្ម និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន ។

ការបាញ់បង្ហោះដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍បានធ្វើឡើងមួយថ្ងៃមុនពេលប្រទេសរុស្ស៊ីប្រារព្ធទិវាCosmonaut Day រំលឹកខួប នៃការហោះហើរ ជាប្រវត្តិសាស្ត្ររបស់លោក Yury Gagarin កាលពី ៦៣ ឆ្នាំមុន បានធ្វើឲ្យលោកក្លាយ ជាមនុស្ស ដំបូងគេស្ថិតក្នុងលំហ ។ ការបាញ់បង្ហោះនេះ បានដាក់បន្ទុកសាកល្បងក្នុងគន្លងទាប ជាផ្នែកនៃកិច្ចខិតខំប្រឹ ងប្រែងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍន៍ឧបករណ៍ជំរុញអវកាសថ្មី ។

Roscosmos បាននិយាយលើសារការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះដោយបន្ថែមថា ថ្ងៃនេះ ដំណាក់កាលខាងលើ Orion ដែលបាញ់បង្ហោះ ដោយយានបាញ់បង្ហោះ Angara-A5 ដំបូងបានបញ្ជូនផ្កាយរណប ទម្ងន់ស្រាល Gagarinets ទៅកាន់គន្លងផែនដីទាប ហើយគ្រាប់រ៉ុក្កែតបានដំណើរ ការទៅតាមផែនការ ។

ទីភ្នាក់ងារនេះបានប្រកាសថា ជាមួយនឹងការបាញ់បង្ហោះនេះ ការធ្វើតេស្តិ៍រចនាការហោះហើរនៃយានអវកាស Amur ជាមួយនឹងការបាញ់បង្ហោះយានធុនធ្ងន់ Angara នៅVostochny ចាប់ផ្តើម។ ត្រូវបានចាត់ទុកថា ជា ‘រ៉ុក្កែតអេកូ’ ដោយសារតែការប្រើប្រាស់ ប្រេងកាត និង អុកស៊ីហ៊្សែនជាឥន្ធនៈ គ្រួសាររ៉ុក្កែត Angara ជាឧបករណ៍ជំរុញ អវកាសរុស្ស៊ីដំបូងគេ ត្រូវបានរចនាឡើងតាំងពីដំបូង ចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត។ ការអភិវឌ្ឍន៍ដំបូងបានចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយរ៉ុក្កែតដំបូងត្រូវបានសាកល្បងនៅឆ្នាំ ២០១៤។
ទីភ្នាក់ងារអវកាសបាននិយាយថា ការដាក់ឲ្យដំណើរ ការរបស់ Angara នឹងធ្វើឲ្យរុស្ស៊ីអាចបាញ់បង្ហោះ ឧបករណ៍គ្រប់ប្រភេទពីទឹកដីរបស់ខ្លួន និងផ្តល់ឲ្យប្រទេសរបស់យើង នូវការធានាដោយឯករាជ្យ នូវការចូលទៅកាន់ទីអវកាស៕
ដោយ៖លី ភីលីព

Most Popular

To Top