អាមេរិក ៖ ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ សង្គមលោក Pavel Durov បាននិយាយក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត ជនជាតិអាមេរិក Tucker Carlson ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ចង់បានអ្វីត្រូវគេហៅថា ‘backdoor’ ចូលទៅក្នុង Telegram ដើម្បីអាចឈ្លបយកការណ៍ លើអ្នកប្រើប្រាស់របស់ខ្លួន ។
លោកបានបន្តថា ការយកចិត្តទុកដាក់ពី FBI គឺជាហេតុផលមួយ ដែលលោក Durov បានទម្លាក់គំនិតនៃការបង្កើតក្រុមហ៊ុននៅ San Francisco ។ លោកកើតនៅទីក្រុង St. Petersburg ហើយលោក Durov បានបង្កើត VK ជាលើកដំបូង ដែលជាចម្លើយរបស់រុស្ស៊ីចំពោះ Facebook រួមជាមួយនឹងប្អូនប្រុសគណិតវិទូ របស់លោកឈ្មោះ Nikolay ។
ក្រោយមក បងប្អូនបង្កើតសេវាកម្មផ្ញើសារ Telegram និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពណ៌នាថា ជាឧបករណ៍ទំនាក់ទំនងដែលមានសុវត្ថិភាព និងការពារល្អបំផុត ។ លោក Durov បានលក់ភាគហ៊ុន របស់លោកនៅ VK ហើយបានចាកចេញ ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ ដោយសារតែការមិនយល់ ស្របជាមួយរដ្ឋាភិបាល។ លោកបានរស់ នៅក្នុងប្រទេសជាច្រើន ខណៈលោកកំពុងស្វែងរកកន្លែង ដ៏ល្អបំផុតដើម្បីដំណើរការ Telegram ពី ហើយទីបំផុតបាន តាំងទីលំនៅនៅទីក្រុងឌូបៃ ។
បទសម្ភាសន៍មួយបាន ចេញផ្សាយកាលពីថ្ងៃពុធ លោក Durov បានបន្ថែមថា លោកបានទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិកជាច្រើនដង ហើយថែមទាំងបានជួប ជាមួយអតីតនាយកប្រតិបត្តិ Twitter លោក Jack Dorsey ទៀតផង ។ លោកបាននិយាយថា លោកស្ថិតនៅក្រោមការ ឃ្លាំមើលរបស់ FBI ដែលធ្វើឲ្យការស្នាក់ នៅរបស់គាត់នៅអាមេរិកមិនសប្បាយចិត្ត ។
លោក Durov បានប្រាប់ Carlson ដោយពណ៌នាអំពីបទពិសោធន៍នេះថា យើងទទួលបានការយកចិត្តទុកដាក់ច្រើនពេកពី FBI ភ្នាក់ងារសន្តិសុខ គ្រប់ទីកន្លែងដែលយើងមក ។ យោងតាមលោក Durov បុគ្គលិកកំពូលម្នាក់ របស់លោកធ្លាប់បានប្រាប់លោកថា លោកត្រូវបានទាក់ទង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ អ្នកជំនួញរូបនេះបាននិយាយថា មានការប៉ុនប៉ងសម្ងាត់មួយ ដើម្បីជួលវិស្វកររបស់ខ្ញុំនៅពីក្រោយខ្នង របស់ខ្ញុំដោយមន្រ្តីសន្តិសុខតាមអ៊ីនធើណេត ។
Durov បាននិយាយថា ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូល លោកឲ្យប្រើឧបករណ៍ប្រភពបើកចំហមួយ ចំនួនដែលបន្ទាប់មកលោក នឹងបញ្ចូលទៅក្នុង កូដរបស់ Telegram តាមការយល់ដឹងរបស់ខ្ញុំ នឹងបម្រើជា backdoor” ។ “គ្មានហេតុផលសម្រាប់វិស្វកររបស់ខ្ញុំបង្កើតរឿងបែបនេះទេ” ៕
ដោយ៖លី ភីលីព