ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលម្តងទៀតនូវចេតនារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យ ការពារ គ្រប់គ្រង និងរៀបចំឧស្សាហ៍កម្មប្រេងរបស់វេណេស៊ុយអេឡា”។
នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានអានសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “វេណេស៊ុយអេឡា នឹងមិនទទួលស្គាល់ និងមិនទទួលយកគោលនយោបាយខុសច្បាប់នៃការដាក់វិធានការបង្ខិតបង្ខំ និងអាជ្ញាប័ណ្ណ ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងដោយសហរដ្ឋអាមេរិក”។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយ “អាជ្ញាប័ណ្ណ” ថ្មីមួយកាលពីថ្ងៃពុធ ដោយបានស្ដារឡើងវិញនូវទណ្ឌកម្មមួយចំនួនប្រឆាំងនឹងវេណេស៊ុយអេឡា ដែលត្រូវបានបន្ធូរបន្ថយកាលពីខែតុលាឆ្នាំមុន។
លោក Gil បានលើកឡើងថា ប្រទេសវេណេហ្ស៊ុយអេឡា “រំលឹកពិភពលោកទាំងមូលថា ដោយមាន ឬគ្មានអាជ្ញាប័ណ្ណ ដោយមាន ឬគ្មានវិធានការបង្ខិតបង្ខំជាឯកតោភាគី វាត្រូវបានកំណត់ថាជាប្រទេសសេរី”៕ប្រែសម្រួល ឈូក បូរ៉ា