ឥណ្ឌា ៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលដើរតួនាទីសំខាន់ ក្នុងរំខានចំពោះការបោះឆ្នោត ទូទៅរបស់ប្រទេសឥណ្ឌា បានផុសឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតដំណាក់កាលដំបូង របស់ប្រទេសនេះ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ។
យោងតាមរបាយការណ៍ របស់រ៉យទ័រកាលពីថ្ងៃចន្ទថា វីដេអូ ‘deepfake’ បានលេចចេញដោយ តារាបូលីវូដដ៏ល្បី លោក Amir Khan និងលោក Ranveer Singh រិះគន់នាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាច Narendra Modi ។
ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា ឃ្លីបដែល AI កំណែរបស់តារាអំពាវនាវ ឲ្យមនុស្សបោះឆ្នោតឲ្យគណបក្ស Congress ជាគូប្រជែងត្រូវបានមើលកន្លះ លានដងក្នុងរយៈពេលមួយសប្តាហ៍ ។
នេះបើយោងតាម Reuters បាននិយាយថា ការផ្សព្វផ្សាយ របស់ពួកគេគូសបញ្ជាក់ពីតួនាទី ដ៏មានសក្តានុពលដូចជា AI (បញ្ញាសិប្បនិម្មិត) ដែលបង្កើតមាតិកាអាចដើរ តួក្នុងការបោះឆ្នោតឥណ្ឌា ដ៏ធំសម្បើម បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ។ តារាទាំង ២ បាននិយាយថា វីដេអូទាំងនោះក្លែងក្លាយ។ លោក Khan បានដាក់សំណុំរឿង តាមផ្លូវច្បាប់ ខណៈក្រុម របស់លោក Singh កំពុងស៊ើបអង្កេត ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីចុងសប្តាហ៍ថា គណបក្ស នយោបាយឥណ្ឌា កំពុងប្រើប្រាស់ឧបករណ៍ AI ដោយបើកចំហ ដើម្បីឈ្នះការបោះឆ្នោត ចំពេលមានការ ខ្វះខាត ក្របខណ្ឌក្នុងការគ្រប់គ្រងព័ត៌មាន មិនពិតអាចកើតមាន ។
ទីភ្នាក់ងារនេះបានដកស្រង់សម្តីលោក Divyendra Singh Jadoun ស្ថាបនិកក្រុមហ៊ុន ‘The Indian Deepfaker’ បានអះអាងថា បេក្ខជននយោបាយកំពុងជួលលោកឲ្យរៀបចំវីដេអូក្លែងក្លាយជ្រៅ រូបយន្តសន្ទនា សារផ្ទាល់ខ្លួន និងហូឡូក្រាម ។ គណបក្សនានាក៏បានបង់ប្រាក់ឲ្យគាត់ដើម្បីបង្កើតវីដេអូគ្មានសីលធម៌ ដើម្បីបញ្ឆោតអ្នកបោះឆ្នោត លោកបានចោទប្រកាន់ Bloomberg ។
សារព័ត៌មានបានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កបញ្ហាដល់ប្រទេសជាច្រើនក្នុងរដូវកាលបោះឆ្នោត មានតែប្រទេសចិន និងសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលបានបង្កើត បទប្បញ្ញត្តិចងប្រឆាំង នឹងការប្រើប្រាស់ បច្ចេកវិទ្យា គ្មានសីលធម៌៕
ដោយ៖លី ភីលីព