កូឡាឡាំពួរ៖ នៅថ្ងៃអង្គារនេះ លោក Mohamed Khaled Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានលើកឡើងថា យោធាជើងទឹកចំនួន៩នាក់ ក្នុងចំណោមយោធាជើងទឹកចំនួន១០នាក់ ដែលបានស្លាប់ក្រោយពី ឧទ្ធម្ភាគចក្រ ដែលពួកគេបានបុកគ្នា កណ្តាលអាកាស និងបានធ្លាក់ ខណៈកំពុងហ្វឹកហាត់នៅ Perak ។
លោក Khaled បានប្រាប់ដល់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា ជនរងគ្រោះក្មេងជាងគេមានអាយុ២៦ឆ្នាំ ខណៈអ្នកចាស់ជាងគេមានអាយុ៤១ឆ្នាំ ។
លោក Khaled ក៏បានលើកឡើងផងដែរថា យោធាជើងទឹកទាំង២ កំពុងហ្វឹកហាត់ជាមួយគ្នាជាលើកដំបូង ខណៈកំពុងហាត់ សមសម្រាប់ព្យុហយាត្រា ទិវាកងទ័ពជើងទឹកលើកទី៩០។
ឧទ្ធម្ភាគចក្រ HOM និង Fennec របស់កងទ័ពជើងទឹក Royal Malaysian Navy បានបុកគ្នានៅលើមូលដ្ឋានទ័ពជើងទឹក Lumut នៅវេលាម៉ោង៩និង៣២ព្រឹក ដោយបានសម្លាប់មនុស្សទាំង១០នាក់ នៅលើយន្តហោះ ដែលនេះជាអ្វី ដែលអ្នកវិភាគការពារជាតិ បានលើកឡើងថា អាចជាឧបទ្ទវហេតុយោធា ដ៏អាក្រក់បំផុត របស់ប្រទេសម៉ាឡេស៊ី ទាក់ទងនឹងអ្នកស្លាប់ដូច្នេះ ។
លោករដ្ឋមន្ត្រីបានថ្លែងថា សាកសពរបស់ពួកគេកំពុង ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Ipoh ដើម្បីពិនិត្យសាកសព មុនពេលត្រូវបានបញ្ចុះទៅតាមការចង់ បានរបស់សមាជិកគ្រួសាររបស់ពួកគេ ។
លោកបន្តទៀតថា ស្ថាប័នពាក់ព័ន្ធនឹងចាត់ចែង ចំណាយលើពិធីបុណ្យសព និងពិនិត្យលើការចេញសំណង និងអត្ថប្រយោជន៍ សម្រាប់ក្រុមគ្រួសារ ជនរងគ្រោះទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា