បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បណ្តាញសង្គមTikTok កំពុងដាក់ពាក្យប្តឹងរដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងការ ប៉ុនប៉ង ដើម្បីបញ្ឈប់ការអនុវត្តច្បាប់ ដែលបានអនុម័ត ដោយសភាកាលពី
ខែមុន ដែលព្យាយាម បង្ខំម្ចាស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន របស់វេទិកាឱ្យលក់កម្មវិធី ឬប្រឈមនឹងការហាម ឃាត់ទាំងស្រុង ។
កាលពីខែមេសា ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយ ដែលផ្តល់ឱ្យ ByteDance រយៈពេល២៧០ថ្ងៃ ដើម្បីដកខ្លួនចេញ ពីអាជីវកម្មអាមេរិក របស់ខ្លួនហើយ ប្រសិនបើវាមិនគោរព តាម TikTok នឹងត្រូវបានហាមឃាត់ ពីកម្មវិធីដែលបម្រើ អតិថិជនអាមេរិក ។
នៅក្នុងពាក្យបណ្តឹងដែលត្រូវបានដាក់ កាលពីថ្ងៃអង្គារនៅក្នុង តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក TikTok បានអះអាងថាច្បាប់នេះ រំលោភលើការ ការពាររដ្ឋធម្មនុញ្ញ នៃការនិយាយដោយសេរី។
ញត្តិពិពណ៌នាអំពីការការពារជនជាតិអាមេរិកពីច្បាប់កម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស ថាជា ការរំលោភដែលមិនធ្លាប់មានពីមុនមក នៃសិទ្ធិធ្វើវិសោធនកម្មលើកដំបូង។
គួរឲ្យដឹងដែរថាសមាជិកសភាអាមេរិកមួយ ចំនួនបានទទូចជាច្រើនឆ្នាំមកហើយថា TikTok អាចនឹងបង្កការគំរាមកំហែង សន្តិសុខជាតិ ដោយសារ តែកម្មសិទ្ធិរបស់ចិន ហើយបានព្យាយាម បង្ខំឱ្យផ្តាច់ទំនាក់
ទំនងជាមួយក្រុមហ៊ុន មេ ByteDanceទៀតផង៕
ប្រែសម្រួល៖ស៊ុនលី