ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ថា នៅដើមខែមិថុនា ខ្លួននឹងបញ្ជូន អវកាសយានិកទី២ ទៅកាន់ទីអវកាស

អង់ការ៉ា៖ រដ្ឋមន្ត្រីតួកគីបានឲ្យដឹង កាលពីថ្ងៃអង្គារថា ជើងហោះហើរ សម្រាប់ការស្រាវជ្រាវ របស់អវកាសយានិកទី២ របស់ប្រទេសតួកគី គឺលោក Tuva Cihangir Atasever គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៨ ខែមិថុនា ដោយចេញពីកន្លែង ផ្ទុកយានអវកាស Virgin Galactic នៅទីក្រុង New Mexico សហរដ្ឋអាមេរិក ។

លោក Mehmet Fatih Kacir រដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា
វាជាផ្នែកមួយ នៃកម្មវិធីអវកាសជាតិរបស់ប្រទេសតួកគី ដោយបានកំណត់គោលដៅចំនួន១០រួមទាំង “បេសកកម្មអវកាស យានិក និងវិទ្យាសាស្ត្រតួកគី” ផងដែរ ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្ត្រីត្រូវបានចូលរួម ដោយលោក Alper Gezeravci ដែលជាអ្នកធ្វើដំណើរអវកាសដំបូង គេបង្អស់របស់ប្រទេសតួកគី ដែលបានចូលរួមក្នុងកម្មវិធីអវកាសជាតិ របស់ប្រទេសតួកគី ដែលបានចាប់ផ្តើម ដំណើរការនៅឆ្នាំ២០២១ ។

លោក Alper Gezeravci វ័យ៤៤ឆ្នាំជាអ្នកបើកយន្តហោះចម្បាំង និងជាវរសេនីយ៍ឯក នៅក្នុងកងទ័ពអាកាសតួកគី បានបញ្ចប់ការធ្វើដំណើររយៈពេល២សប្តាហ៍ នៅលើស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS)នៅក្នុងខែមករា ។

លោកបានលើកឡើងថា “បន្ទាប់គឺការហោះហើរស្រាវជ្រាវរបស់អវកាសយានិកផ្សេងទៀតរបស់យើងគឺ លោក Tuva Cihangir Atasever។ នៅក្នុងការហោះហើរនេះ យាន “VSS Unity” ដែលនឹងដឹកអវកាសយានិករបស់យើងដំបូងនឹងឡើងដល់កម្ពស់ប្រហែល៤៥.០០០ហ្វីត តាមរយៈយន្តហោះដឹកជញ្ជូន ហើយបន្ទាប់ទៀតមកទៅដល់គោលដៅ” ។

រដ្ឋមន្ត្រីតួកគី បានថ្លែងថា រយៈកម្ពស់ប្រហែល៩០គីឡូម៉ែត្រ ដោយត្រូវបានរុញច្រានដោយម៉ាស៊ីនរ៉ុក្កែតឥន្ធនៈកូនកាត់ ។

លោកបានថ្លែងទៀតថា នៅក្នុងដំណាក់នេះ មានរយៈពេលប្រហែល៣នាទី វានឹង អាចធ្វើការពិសោធន៍ ចំនួន៧ដងនៅក្នុងបរិយាកាសមីក្រូទំនាញ ដោយរាប់ចាប់ពីម៉ូលេគុលជីវសាស្រ្ត រហូតដល់ការវិភាគហ្សែន ការផ្លាស់ប្តូរមេតាបូលីស ទៅជាកោសិកាទប់ស្កាត់ ប៊ិចអាំងស៊ុយលីន រហូតដល់ការវិភាគវិទ្យុសកម្មទៀតផង ។

លោករដ្ឋមន្ត្រីបានថ្លែងថា អវកាសយានិក ទាំង២បានទទួលការបណ្តុះបណ្តាល អវកាសយានិក ដែលផ្តល់ដោយក្រុមហ៊ុន Axiom Space, Space X និងអង្គការ NASA ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top