បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 ដែលផលិត ដោយសហរដ្ឋអាមេរិក ដំបូងគេនឹងទៅដល់អ៊ុយក្រែន នៅក្នុងខែខាងមុខនេះ ។
កញ្ចប់ជំនួយនេះ នឹងរួមបញ្ចូលយន្តហោះចំនួន៥គ្រឿង ដែលលោកស្រីបានប្រកាស នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំនៃប្រទេស Nordic ផ្សេងទៀត និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ក្នុងទីក្រុង Stockholm ។
រដ្ឋាភិបាល ទីក្រុង Copenhagen គឺជាសមាជិកនៃសម្ព័ន្ធ នៃក្រុមគាំទ្រលោកខាងលិច របស់ទីក្រុងគៀវដែលបានសន្យាថានឹងទិញយន្តហោះចម្បាំង F-16 ដែលរចនា ដោយសហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន និង បណ្តុះបណ្តាលអ្នកបើកយន្តហោះរបស់ខ្លួនកាលពីឆ្នាំមុន ។ ប្រទេសដាណឺម៉ាក បានប្តេជ្ញាផ្តល់យន្តហោះប្រភេទនេះ ចំនួន១៩គ្រឿង ក្នុងចំណោមយន្តហោះសរុបចំនួន៤០គ្រឿង ដែលបានសន្យាដោយក្រុមចម្រុះខណៈដែល២៤គ្រឿង ទៀតគួរតែមកពីប្រទេសហូឡង់ ។
គួរឲ្យដឹងដែរថាលោកស្រី Frederiksen ក៏បានហៅជម្លោះអ៊ុយក្រែនថាជា ការងារអាទិភាព កំពូល របស់ EU និង NATO ហើយបានចោទប្រកាន់ ទីក្រុងមូស្គូពីការវាយប្រហារ និង ប្រតិបត្តិការចម្រុះលើដី NATOដែលនាងហៅ ថាជាការពាក់ព័ន្ធយ៉ាងខ្លាំង ក្នុងបេសកកម្មនេះ៕
ប្រែសម្រួល៖ស៊ុនលី