ថៃ៖ ប៉ូលីសក្នុងខេត្តឈុនបុរី ប្រទេសថៃកំពុងស៊ើបអង្កេត ការអះអាងរបស់អ្នកទេសចរ ជនជាតិអ៊ីស្រាអែល អាយុ ៨១ ឆ្នាំម្នាក់ បាននិយាយថា លោកត្រូវបានគេបោះបង់ចោល ហើយត្រូវបានចោរប្លន់ ដោយអ្នករត់ម៉ូតូឌុប ។
សារព័ត៌មាន Pattaya News បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានទាក់ទាញ ការចាប់អារម្មណ៍របស់ប៉ូលីស បន្ទាប់ពីលោក Albert Mahlev ត្រូវបានគេប្រទះឃើញ អង្គុយតែម្នាក់ឯងនៅហាងមួយក្បែរផ្លូវ Sukhumvit ក្នុងស្រុក Sattahip កាលពីថ្ងៃចន្ទ ។
លោកបានជួលម៉ូតូឌុបពី Soi Buakhao ក្នុងទីក្រុង Pattaya ហើយអ្នកបើកបរបានដឹកលោកទៅផ្លូវបំបែកមួយនៅលើផ្លូវ Sukhumvit នៅ Sattahip ។ បុរសចំណាស់បានប្រាប់ប៉ូលីសថា Pattaya Mail បានរាយការណ៍ នៅទីនោះ អ្នកបើកបរត្រូវបានចោទប្រកាន់ថា បានបោះបង់ចោលលោក ហើយបានលួចទូរស័ព្ទដៃរបស់លោក ។
ដោយសារមានឧបសគ្គភាសា លោកបានអង្គុយនៅហាង លក់ទំនិញតាមផ្លូវរង់ចាំជំនួយ ។ ប្រជាពលរដ្ឋរាយការណ៍ ពីហេតុការណ៍នេះទៅសមត្ថកិច្ច មូលដ្ឋានបាននាំខ្លួនទៅកាន់ ប៉ុស្តិ៍ក្បែរនោះដើម្បីសាកសួរបន្ថែម ។
ប៉ូលិសបាននិយាយថា ពួកគេកំពុងតាមប្រមាញ់អ្នកបើកបរ ហើយបានសន្យាការពារសុវត្ថិភាព ភ្ញៀវទេសចរបរទេស។ ថ្មីៗនេះ អ្នកទេសចរជនជាតិ ជប៉ុនម្នាក់ បាននិយាយថា លោកត្រូវបានអ្នកបើករ៉ឺម៉កកង់បីនៅទីក្រុងបាងកក ។
យោងតាមសារព័ត៌មាន Thaiger បានឲ្យដឹងថា អ្នកទេសចរត្រូវបានគិតប្រាក់ ៦,០០០ បាត (១៦២ ដុល្លារអាមេរិក) សម្រាប់ការធ្វើដំណើរពី Asoke ទៅកាន់តំបន់ Sala Daeng ដែលជាធម្មតាមានតម្លៃ ប្រហែល ៣២ បាតនៅលើរថភ្លើង BTS Skytrain ៕
ដោយ៖លី ភីលីព