ព័ត៌មានអន្តរជាតិ

ធ្មេញដាយណូស័រ ក្រុមស្រាវជ្រាវ រកឃើញនៅក្វាងទុង ជារបស់សាច់ញាតិ របស់ដាយណូស័រ T rex

CHINA DAILY

ចិន៖ក្រុមស្រាវជ្រាវមួយ នៅប្រទេសចិនថ្មីៗនេះ បានកំណត់ថា ធ្មេញដាយណូស័រដ៏ធំចំនួន ៤ ត្រូវបានរកឃើញក្នុងអាង Sanshui ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនជា របស់ក្រុមដាយណូស័រ ដែលស៊ីសាច់ដូចសត្វដាយណូស័រ ដូចជាដាយណូស័រ Tyrannosaurus rex ។

ការរកឃើញនេះ ត្រូវបានចេញផ្សាយ នៅលើទិនានុប្បវត្តិ ភូមិ សាស្ត្រអន្តរជាតិ Cretaceous Research កាលពីថ្ងៃព្រហស្បតិ៍ ។ លោក Xing Lida សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ China University of Geosciences Beijing ដឹកនាំការស្រាវជ្រាវ បាននិយាយថា ធ្មេញហ្វូស៊ីល ដែលរកឃើញ នៅទីក្រុងស៊ីហ៊ុយ និងក្វាងទុង មានអាយុកាលតាំង ពីចុងសម័យ Cretaceous ប្រមាណជា ៦៦ ទៅ ៧០លានឆ្នាំមុន ។

ប្រទេសចិនភាគខាងត្បូងខ្វះភស្តុតាង នៃសត្វដាយណូស័រ Theropod ដ៏ធំពី Cretaceous ជាមួយនឹងធ្មេញត្រូវបានរក ឃើញនៅអាងនេះ ជាការកត់សម្គាល់ការ រកឃើញដំបូងនៃដាយណូស័រThero pod ដ៏ធំក្នុងតំបន់ និងមួយនៃកំណត់ត្រា ហ្វូស៊ីលភាគខាងត្បូងបំផុតនៃ Tyrannosauroidea ក្នុងប្រទេសចិន ។

លោក Xing បានបន្តថា វាក៏ជាកំណត់ត្រាថ្មីបំផុតមួយរបស់ Tyrannosauroidea នៅប្រទេសចិនផងដែរ។ ហ្វូស៊ីលស៊ុតដាយណូស័រ ពីសម័យកាល Cretaceous បានរកឃើញក្នុងអាងនេះ ក៏បង្ហាញថា ដាយណូស័រជាកម្មសិទ្ធិ របស់ក្រុមរួមមាន Troodontidae, Oviraptorosauria និង Hadrosauridae រស់នៅក្នុងតំបន់ ។

លោក Xing បានបន្ថែមថា ការរកឃើញធ្មេញពី Tyrannosauroidea រួមជាមួយនឹង Taxons ទាំងនេះបង្កើតបានជា Biota ដាយណូស័រ បង្ហាញថា ដាយណូស័រ biota នៅភាគខាងត្បូងប្រទេសចិនទំនង ជាមានភាពរីកចម្រើនឆ្ពោះ ទៅរកចុងបញ្ចប់នៃCretaceous មុនពេលព្រឹត្តិការណ៍ផុតពូជដ៏ធំ ។

យុគសម័យ Cretaceous លាតសន្ធឹងពីប្រហែល ១៤៥ លានឆ្នាំមុនដល់ ៦៥ លានឆ្នាំមុន ។ ព្រឹត្តិការណ៍ផុតពូជ នៅចុងបញ្ចប់ នៃយុគសម័យ Cretaceous ជាការផុតពូជដ៏ធ្ងន់ធ្ងរបំផុត មួយក្នុងប្រវត្តិសាស្ត្រផែនដី ដែលនាំទៅដល់ការ ផុតពូជនៃសត្វជាច្រើនប្រភេទ រួមទាំងដាយណូស័រ និងត្រួសត្រាយផ្លូវសម្រាប់ការកើត នៃថនិកសត្វ និងនៅទីបំផុតមនុស្ស ។

ក្វាងទុង គឺជាតំបន់ដ៏សំខាន់មួយ សម្រាប់ហ្វូស៊ីលផ្សេងៗពី Cretaceous ក្នុងប្រទេសចិន ជាមួយនឹងហ្វូស៊ីលដាយណូស័រ ភាគច្រើនត្រូវបាន រកឃើញនៅអាង Nanxiong និងអាង Heyuan នៅភាគខាងជើង នៃខេត្ត ។ ទោះបីជាស្រទាប់ ដីល្បាប់ក្នុងអាង Sanshui ភាគខាងត្បូងអាចប្រៀបធៀប បានជាមួយនឹងតំបន់ភាគខាងជើងក៏ដោយ កំណត់ត្រានៃហ្វូស៊ីល ដាយណូស័រ គឺខ្វះខាតណាស់ ៕
ដោយ៖លី ភីលីព

Most Popular

To Top