ថៃ ៖ ថ្វីត្បិតតែមានការចលាចលនៅលើបណ្តាញផ្សព្វផ្សាយ សង្គមយក្សបង្កឡើងដោយវីដេអូ និងរូបភាពចំពោះនាងថៃ ដែលមានសម្រស់ស្រស់ស្អាត លក់ធូរេនក្នុងឈុតប៊ីគីនី នៅតាមដងផ្លូវក៏ដោយ ក៏អ្នកលក់ នាង Aum ជនជាតិថៃ បានបន្តយុទ្ធសាស្ត្រអាជីវកម្ម តែមួយគត់ របស់នាងដដែល មិនឈឺក្បាល ជាមួយការរិះគន់ឡើយ ។
យោងតាម Thaiger បានប្រាប់ឲ្យដឹងថា នាង Aum មានវ័យ ២២ ឆ្នាំ ដំបូងបានបង្កឲ្យមានការជជែក វែកញែកកាលពី ២ ឆ្នាំមុន នៅពេលនាង បានចែករម្លែករូបភាព និងវីដេអូរបស់នាង ក្នុងឈុតប៊ីគីនី ខណៈដែលនាងលក់ធុរេន តាមប្រព័ន្ធអ៊ីនធើណេត ។ អ្នករិះគន់បានលើកឡើងថា នាងកំពុងប្រើរូបរាងជាជាងគុណភាពផ្លែឈើ ដើម្បីទទួលបានប្រជាប្រិយភាព ។
ដោយមិនខ្វល់នោះ នាង Aum បន្តបើកតូបលក់ទុរេន របស់នាងនៅកណ្តាលក្រុង Kamphaeng Phet ដោយស្លៀកឈុតហែលទឹក ក្នុងឆ្នាំនេះ ។ នាងថែមទាំងបានអញ្ជើញមិត្ដភក្ដិ របស់នាងឲ្យចូលរួម ទោះបីជាពួកគេជ្រើសរើស មិនស្លៀកសម្លៀកបំពាក់ ដែលបង្ករឿងដូចនាង ក៏ដោយ ។
ក្នុងកិច្ចសម្ភាសន៍ ជាមួយThaiRath នាង Aum បានគូសបញ្ជាក់ថា ការទាក់ទាញហាងរបស់នាងហួសពីសម្លៀកបំពាក់ហ៊ានរបស់នាងទៅទៀត។ នាងបានសង្កត់ធ្ងន់ ទៅលើគុណភាពដ៏ប្រសើរ នៃផលិតផលរបស់នាង ជាពិសេសផ្លែទុរេន Monthong ពីចម្ការដែលមានការទទួលស្គាល់ត្រឹមត្រូវនៅខេត្ត Rayong ភាគខាងកើតប្រទេសថៃ ។
នាងបានច្រានចោលការរិះគន់ ទាក់ទងនឹងការស្លៀកឈុតប៊ីគីនី ដោយបញ្ជាក់ថា ស្ទីលស្លៀកពាក់បែបបង្កហេតុ ជាជម្រើសផ្ទាល់ខ្លួន ។ ក្រៅពីជំនួញទុរេន របស់នាង Aum ក៏ធ្វើជាតារាម៉ូដែល ដ៏ស្រស់ស្អាត ម្នាក់ផងដែរ ។ នាងតែងតែបង្ហោះរូបថត របស់នាងនៅលើគណនីហ្វេសប៊ុក របស់នាង ។
យោងតាម AsiaOne បាននិយាយថា នាង Aum មិនមែនជាអ្នកលក់ តាមដងផ្លូវដំបូងគេក្នុងប្រទេសថៃ ដែលទទួលបានការ ចាប់អារម្មណ៍ ចំពោះការស្លៀកពាក់បញ្ចេញសាច់ ។ ក្នុងឆ្នាំ ២០២១ អ្នកលក់នំផេនខេកជនជាតិថៃអាយុ ២៤ ឆ្នាំ នាង Aranya “Olive” Aphaiso មានភាពល្បីល្បាញ ដោយសារការពាក់អាវទ្រនាប់បើកចំហរ ដោយគ្មានអាវទ្រនាប់ ធ្វើឲ្យអាជ្ញាធរក្នុងតំបន់ បញ្ជាឲ្យនាងពាក់មួយ៕
ដោយ៖លី ភីលីព