អាល់ហ្សេរី ៖ បុរសជនជាតិអាល់ហ្សេរីម្នាក់ ត្រូវបានគេរកឃើញ នៅរស់នៅក្នុងបន្ទប់ក្រោមដី របស់អ្នកជិតខាង របស់លោកបន្ទាប់ពីបានបាត់ខ្លួន អស់រយៈពេល ២៦ ឆ្នាំ ខណៈជនសង្ស័យអាយុ ៦១ ឆ្នាំម្នាក់ ដែលជាប់ឃុំលោក Omar Bin Omran ត្រូវបានចាប់ខ្លួន ។
គ្រួសាររបស់លោក Omar Bin Omran បានបាត់ខ្លួន នៅទីក្រុង Djelfa ប្រទេសអាល់ហ្សេរីក្នុងឆ្នាំ ១៩៩៨ ប្រាកដថា លោកត្រូវបានសម្លាប់ ក្នុងអំឡុងសង្រ្គាមស៊ីវិលអាល់ហ្សេរី ជាជម្លោះដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាល និងក្រុមអ៊ីស្លាមពីចុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០២។ ឥឡូវនេះលោក Bin Omran អាយុ ៤៥ ឆ្នាំ ត្រូវបានគេរកឃើញ ចម្ងាយតែ ២០០ ម៉ែត្រពីកន្លែង ដែលលោកធំឡើង ដោយត្រូវបានជួយសង្គ្រោះ ពីបន្ទប់ក្រោមដីលាក់នៅក្រោម កម្រាលឥដ្ឋគ្របដណ្តប់ ដោយស្មៅក្នុងផ្ទះអ្នកជិតខាងរបស់លោក ។
ជនជាប់ចោទជាអ្នកបើកទ្វារ អាយុ ៦១ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគាត់ព្យាយាមរត់គេចពីកន្លែងកើតហេតុ ។ គាត់ត្រូវបានចោទប្រកាន់ ពីបទចាប់លោក Bin Omran ជាឈ្លើយសឹក និងសម្លាប់ឆ្កែរបស់គាត់ ដោយបានស្នាក់នៅក្បែរទីតាំងដែលម្ចាស់ របស់វាលាក់ ។
យោងតាមមន្ត្រីតុលាការ ការិយាល័យអយ្យការសាធារណៈ បានទទួលពាក្យបណ្ដឹងពីប្រភពមិនស្គាល់អត្តសញ្ញាណ ដែលរាយការណ៍ថា បងប្រុសរបស់ជនសង្ស័យ ដោយអះអាងថា បុរសម្នាក់ត្រូវបានលាក់ទុកនៅក្រោលចៀមក្នុងផ្ទះ។ មន្ត្រីដដែលបានបន្តថា នៅថ្ងៃទី ១២ ខែឧសភា វេលាម៉ោង ៨ យប់ បានរកឃើញជនរងគ្រោះលោក Omar Bin Omran អាយុ ៤៥ ឆ្នាំស្ថិតនៅក្នុង បន្ទប់ផ្ទះរបស់អ្នកជិតខាង។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញថា នៅពេលត្រូវបានជួយសង្គ្រោះ លោក Bin Omran បាននិយាយថា លោកតែងតែសង្កេត មើលក្រុមគ្រួសារ របស់លោកពីចម្ងាយ ប៉ុន្តែមិនអាចស្រែករកជំនួយបានទេ ដោយជឿថា លោកស្ថិតនៅក្រោមការឃ្លាំងមើលដោយអ្នកចាប់របស់លោក។
ម្តាយរបស់លោក ដែលជឿជាក់យ៉ាងមុតមាំថា កូនប្រុសរបស់លោកស្រីនៅមានជីវិតនោះបានទទួលមរណភាពនៅឆ្នាំ ២០១៣ ដោយមិនបានដឹងពី ជោគវាសនាពិតរបស់លោក។ ការស៊ើបអង្កេតលើករណីដ៏រន្ធត់នេះនៅតែបន្ត ដោយ Bin Omran ទទួលបានទាំងការថែទាំសុខភាព និងផ្លូវចិត្ត។ អាជ្ញាធរបានប្តេជ្ញាថា ជនល្មើស នៃឧក្រិដ្ឋកម្មដ៏សាហាវនេះ នឹងប្រឈមមុខ នឹងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ។
ក្រុមគ្រួសារជនរងគ្រោះក្នុងសង្រ្គាម អាល់ហ្សេរីបន្តទាមទាររកយុត្តិធម៌ សម្រាប់សាច់ញាតិដែលបាត់ខ្លួននិងអ្នកស្លាប់។ ជម្លោះនេះបាន ឆក់យកជីវិតមនុស្សប្រហែល ២០០.០០០នាក់ ហើយគេប៉ាន់ប្រមាណថាមនុស្សរហូតដល់ ២០.០០០នាក់ ត្រូវបានចាប់ពង្រត់ពេញមួយជំលោះ ៕
ដោយ៖លី ភីលីព