ព័ត៌មានអន្តរជាតិ

ការដំឡើងពន្ធ របស់អាមេរិក លើរថយន្ត EV ផលិតនៅចិន ប៉ះពាល់ដល់របៀបវារៈ អាកាសធាតុពិភពលោក

Xinhua

បរទេស ៖ អ្នកជំនាញអេត្យូ ពីបានឲ្យដឹងថា ការដំឡើងពន្ធថ្មី របស់សហរដ្ឋអាមេរិក លើរថយន្តអគ្គិសនី ដែលផលិតដោយចិន (EVs) នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបវារៈ អាកាសធាតុពិភពលោក។

សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ Addis Ababa ក្នុងប្រទេសអេត្យូពី បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ចំណាត់ការចុងក្រោយបំផុត របស់រដ្ឋបាលអាមេរិក ដែលផ្តោតលើផលិតផល ថាមពលស្អាតរបស់ចិនគឺជា “ចលនានយោបាយ” ចំពេលមានការកើនឡើង នៃការប្រកួតប្រជែង នៃឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិន Costantinos Bt. ។

ប្រភព បានឲ្យដឹងថា “វាជាការផ្លាស់ប្តូរ ដោយសហរដ្ឋអាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់របៀបវារៈអាកាសធាតុយ៉ាងធ្ងន់ធ្ងរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយកត់សម្គាល់ពីវិបត្តិអាកាស ធាតុពិភពលោកបច្ចុប្បន្ន និង តម្រូវការសំខាន់ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ អ្នកប្រាជ្ញរូបនេះ បានលើកឡើងថា ជំហរគាំពារនិយមរបស់សហរដ្ឋអាមេរិក នឹងអាចកាត់បន្ថយការបោះជំហាន វិជ្ជមានថ្មីៗ នៅក្នុងការឯកភាព ជាសកលចំពោះការផ្លាស់ប្តូរថាមពលបៃតង។

ដោយកោតសរសើរ ចំពោះការ រីកចម្រើននាពេលថ្មីៗនេះរបស់ប្រទេសចិន នៅក្នុងប្រភពថាមពលស្អាត Costantinos បានគូសបញ្ជាក់ពីផលប៉ះពាល់ ជាវិជ្ជមាននៃការច្នៃប្រឌិតបច្ចេកវិទ្យា និងការរីកចម្រើនរបស់ប្រទេសចិន ចំពោះការជំរុញពិភពលោកឆ្ពោះ ទៅរកការកាត់បន្ថយកាបូន។

លោក​បាន​បន្ត​ថា “នេះជាការ​រីក​ចម្រើន​របស់​ប្រទេស​ចិន​ នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្តូរ​ហ្គេម​ទាក់ទង ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ”។ ទន្ទឹមនឹងនោះ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា គុណសម្បត្តិឧស្សាហកម្មរបស់ចិន ក្នុងការផលិត EV ធ្វើឱ្យវាអាចដឹកជញ្ជូនក្នុងតម្លៃសមរម្យទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top