តៃប៉ិ ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានស្នើឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយរបស់ខ្លួន ដោយបានថ្លែង នៅក្នុងសន្ទរកថា របស់គាត់នៅថ្ងៃចន្ទនេះថា សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយថា ក្រុងប៉េកាំងត្រូវតែគោរព ជម្រើសរបស់ពលរដ្ឋតៃវ៉ាន់ ។
លោក Lai ថ្លែងទៅកាន់ក្រុមមនុស្ស នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅកណ្តាលទីក្រុងតៃប៉ិ ដោយបានអំពាវនាវម្តងហើយម្តងទៀត សម្រាប់កិច្ចពិភាក្សាជាមួយនឹងប្រទេសចិន ដែលចាត់ទុកកោះប្រជាធិបតេយ្យជាទឹកដី របស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះមកដែលមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះទេ ។
លោកបានបញ្ជាក់ថា “ខ្ញុំក៏ចង់ជំរុញឱ្យប្រទេសចិន បញ្ឈប់ការបំភិត បំភ័យមកលើកោះតៃវ៉ាន់ ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវ ជាសកលជាមួយរបស់កោះតៃវ៉ាន់ ក្នុងការខិតខំរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ ដើម្បីធានាថា ពិភពលោកគ្មានការភ័យខ្លាច និងសង្គ្រាមផ្ទុះឡើង” ។
លោកបានសង្កត់ធ្ងន់ថា “យើងក៏ចង់ប្រកាសរឿងនេះដល់ពិភពលោក ឲ្យដឹងដែរថា កោះតៃវ៉ាន់មិនធ្វើសម្បទានលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនោះទេ ។ សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយភាពរុងរឿងគឺជាគោលដៅ របស់យើងសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង” ៕