អូស្ត្រាលី ៖ ប៉ូលីសក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសអូស្ត្រាលី បានប្រកាសកាលពីថ្ងៃទី ២០ ខែឧសភាថា ពួកគេបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យ អំពើហិង្សា ក្នុងស្រុកចំនួន ៥៥៤ នាក់ សម្រាប់ប្រតិបត្តិការរយៈពេល ៤ ថ្ងៃ ខណៈប្រទេសនេះ គិតគូរអំពីការវាយប្រហារ ជាបន្តបន្ទាប់លើស្ត្រី ។
ប៉ូលីសរដ្ឋ New South Wales បាននិយាយថា ជនល្មើសអំពើហឹង្សា ក្នុងស្រុកដ៏អាក្រក់បំផុត មួយចំនួននៅរដ្ឋនេះ ត្រូវបានបង្រ្កាប រួមទាំងបុរសម្នាក់ ត្រូវបានចោទប្រកាន់ថា បានរត់ជាន់លើស្ត្រីម្នាក់ បណ្តាលឲ្យបាក់ឆ្អឹងជំនី របួសផ្ទៃមុខ និងក្រលៀន ។
ការចាប់ខ្លួននេះកើតឡើង នៅពេលប្រទេសអូស្ត្រាលី ជួបការស្លាប់ដោយហិង្សា របស់ស្ត្រីចំនួន ២៨ នាក់ក្នុងឆ្នាំ ២០២៤ ជាមធ្យមមានម្នាក់ស្លាប់រៀងរាល់ ៤ ថ្ងៃម្តង ។ មានតែស្ត្រី ១៤ នាក់ ប៉ុណ្ណោះបានស្លាប់ក្នុងរយៈពេលដូចគ្នាកាលឆ្នាំ ២០២៣ ។
ការវាយប្រហារជាបន្តបន្ទាប់លើស្ត្រី រួមទាំងការចាក់ស្ត្រី ៥ នាក់នៅផ្សារ ទំនើប Bondi បានធ្វើឲ្យមានការផ្តោត អារម្មណ៍លើបញ្ហាយេនឌ័រ និងអំពើហិង្សាក្នុងគ្រួសារ ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានហៅវា ថា ជា “វិបត្តិជាតិ” ខណៈដែលប្រកាស ពីវិធានការ ដើម្បីទប់ស្កាត់រូបភាព អាសអាភាសក្លែងក្លាយ និង បង្កើនមូលនិធិសម្រាប់ស្ត្រី ដែលគេចចេញពី ទំនាក់ទំនងរំលោភបំពាន ។
ទិន្នន័យពីរដ្ឋាភិបាល អូស្ត្រាលីបង្ហាញថា ការធ្វើអត្តឃាតដៃ គូស្និទ្ធស្នាលបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។
យោងតាមទិន្នន័យឆ្នាំ ២០២៣ ថា ហើយអត្រាប្រេវ៉ាឡង់នៃអំពើហឹង្សា ក្នុងគ្រួសាររបស់អូស្ត្រាលីនៅតែទាបជាង មធ្យមភាគនៃអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហើយទាបជាងប្រទេសកាណាដា សហរដ្ឋអាមេរិក និងអង់គ្លេស។ ប៉ុន្តែសេវាអំពើហឹង្សាក្នុងគ្រួសារ បានព្រមានជាយូរមកហើយថា ត្រូវធ្វើបន្ថែមទៀត ៕
ដោយ៖លី ភីលីព