វៀតណាម ៖ ក្មេងស្រីជាសិស្សសាលាថ្នាក់ទី៧ ម្នាក់នៅខេត្ត Khanh Hoa ត្រូវបានក្មេងស្រី ៦ នាក់ផ្សេងទៀត វាយដំទាល់តែដេកលើដី ហើយបានបង្ហោះវីដេអូ នៃការវាយដំលើបណ្តាញសង្គម ធ្វើឲ្យភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ នូវសកម្មភាពមួយទៀតនេះ។
អនុវិទ្យាល័យ Quang Trung នៅទីក្រុង Ninh Hoa នៃខេត្តភាគកណ្តាល បានប្រកាស កាលពីថ្ងៃអង្គារថា ប៉ូលីសក្នុងតំបន់កំពុងស៊ើប អង្កេតករណីនេះរួចហើយ ។ កាលពី ៥ ថ្ងៃមុន ក្មេងស្រីទាំង៦នាក់បានបបួលនារីរង គ្រោះទៅលេងសួន ក្នុងស្រុកជាមួយពួកគេ ។
លុះដល់កន្លែងស្ងាត់ ក្មេងទំនើងបានទាត់ក្មេងស្រី ដួលដល់ដី ហើយចាប់វាយនាងនឹងមួកសុវត្ថិភាព ។ ដោយទាត់ក្មេងស្រីសិស្សសាលា និងហែកខោអាវនាង ក្រុមនេះបានថតវីដេអូ ដែលពួកគេបង្ហោះលើបណ្ដាញ សង្គមក្រោយមក ។
ក្រុមនោះរួមមានមិត្តរួមសាលា របស់ជនរងគ្រោះ៣នាក់ ។ ជនដៃដល់ម្នាក់ទៅសាលាផ្សេង ហើយ២នាក់ទៀត បានឈប់រៀនហើយ ។ ក្រោយកើតហេតុ ក្មេងស្រីជាសិស្សសាលា បានទទួលការព្យាបាល របួសផ្លូវកាយ និងផ្លូវចិត្ត និងផ្លូវចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្ត Khanh Hoa នេះបើតាមម្តាយក្មេង ស្រីរងគ្រោះ ។
ស្ត្រីជាម្តាយបន្តថា គាត់ដឹងថាកូនស្រីគាត់មានទំនាស់ ជាមួយមិត្តរួមសាលាខ្លះ ។ លោកស្រីបានបន្ថែមថា នាងមានបំណងទុក ឲ្យឧប្បត្តិហេតុនេះ កន្លងផុតទៅ ប៉ុន្តែមុនពេលនាងបានឃើញវីដេអូនោះ ។
លោកស្រី មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកស្រីបានឃើញរូបភាព នៅលើបណ្តាញសង្គមដែលលោកស្រីបានពណ៌នាថា ជាឃោរឃៅពេកហើយ។ ពេលនោះស្ត្រីជាម្តាយ បានទាមទារឲ្យសាលា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធករណីនេះ ។
ការដាក់ទណ្ឌកម្មអតិបរមា របស់សាលាវៀតណាម ចំពោះការសម្លុត ចំពោះសិស្ស គឺជាការព្យួររយៈពេលមួយឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ សាលារៀនភាគច្រើនបានផ្អាកសិស្សត្រឹមតែ ១-៣ សប្តាហ៍ប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព