GUIYANG ៖ ជារៀងរាល់ចុងសប្តាហ៍ លោក Vladimir Baskov វ័យ៣១ឆ្នាំឆ្នាំមកពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានខ្ចប់ឧបករណ៍ឆ័ត្រយោង របស់គាត់ ហើយរីករាយនឹងសេរីភាព និងការសម្រាកលំហែកាយ ដោយការជិះយន្តហោះ ជាមួយមិត្តភក្តិរបស់គាត់ ។
សម្រាប់គាត់ ការជិះឆ័ត្រយោង ជាកីឡាសម្រាកកាយ ។ លោក Baskov បានលើកឡើងថា “រាល់ពេលដែលខ្ញុំជិះយន្តហោះ ខ្ញុំមានអារម្មណ៍ថា ដូចជាសត្វស្លាបហោះហើរដោយសេរី” ។
បច្ចុប្បន្ន លោក Baskov រស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ជាកន្លែងដែលគាត់ បានចាប់ផ្តើមក្រុមហ៊ុនពាណិជ្ជកម្ម ផ្ទាល់ខ្លួនរបស់គាត់ ។ គាត់បានមកប្រទេសចិន ដើម្បីសិក្សានៅអាយុ១៦ឆ្នាំ ហើយបានរស់នៅក្នុងប្រទេសនេះ អស់រយៈពេលជាង១៥ឆ្នាំ ។
លោក Baskov បានចូលចិត្តលោតឆ័ត្រយោង កាលពី៦ឆ្នាំមុននៅហុងកុង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់មិនត្រឹមតែបានធ្វើដំណើរ ទៅកន្លែងផ្សេងៗនៅទូទាំងប្រទេសរុស្ស៊ី និងចិន ប៉ុណ្ណោះទេ ប៉ុន្តែគាត់បានធ្វើដំណើរទៅកាន់ប្រទេសថៃឡង់ដ៏ តួកគី អ៊ីតាលី និងប្រទេសជាច្រើន និងតំបន់ជាច្រើនទៀត ។
កាលពីពេលថ្មីៗនេះ ដើម្បីរៀនពីបច្ចេកទេស លោតឆ័ត្រយោងកម្រិតខ្ពស់ លោក Baskov និងមិត្តភ័ក្តិបានធ្វើដំណើរ ពិសេសចេញពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ទីប្រជុំជន Zangke ស្រុក Liuzhi ទីក្រុង Liupanshui ក្នុងខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ដើម្បីសិក្សានៅសាលា Youyi Flying Paragliding School ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទីក្រុង Zangke បានប្រើប្រាស់លក្ខខណ្ឌធម្មជាតិ និងភូមិសាស្ត្រតែមួយគត់របស់ខ្លួន ដើម្បីលើកកម្ពស់ការ អភិវឌ្ឍទេសចរណ៍ តាមរយៈការប្រកួតកីឡាជាក្បូនអន្តរជាតិ ដោយទាក់ទាញអ្នកចូលចិត្ត និងអត្តពលិកអាជីពមកពីជុំវិញពិភពលោក ៕
នៅឯមូលដ្ឋានហ្វឹកហ្វឺន គ្រូបង្ហាត់ឆ័ត្រយោងឈ្មោះ Ba Lang ដែលមានវ័យ៣៦ឆ្នាំ បានពន្យល់យ៉ាងប្រុងប្រយ័ត្នអំពីលក្ខណៈបច្ចេកទេស និងការប្រុងប្រយ័ត្ន នៃការលោតឆ័ត្រយោង ដល់លោក Baskov ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា