ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple លុបកម្មវិធី App ជាង ៥.០០០ នៅក្នុងប្រទេសវៀតណាម ដែលជាការលុបលំដាប់ទី៥ ខ្ពស់បំផុតនៅលើពិភពលោក

VN Express

បរទេស៖ ក្រុមហ៊ុន Apple បានលុបកម្មវិធី ឬ App ចំនួន ៥.០៦៤ នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន ដែលភាគច្រើនដោយសារ តែក្រុមហ៊ុនអាមេរិកសង្ស័យថា កម្មវិធីទាំងនោះត្រូវបានប្រើប្រាស់ ជាឧបករណ៍សម្រាប់ការក្លែងបន្លំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នេះបានធ្វើឲ្យប្រទេសវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំនៅទូទាំងពិភពលោក សម្រាប់ចំនួនកម្មវិធីដែលបានលុបចេញ ពីក្រោយប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស, នេះបើយោងតាមរបាយការណ៍តម្លាភាព App Store ឆ្នាំ 2023 ។

យ៉ាងណាក៏ដោយ មានម្មវិធីចំនួន ៣.៥០០ ដែលត្រូវបានដកចេញសម្រាប់ “ការក្លែងបន្លំ” ធ្វើឱ្យវៀតណាម គឺស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីប្រទេសចិន។ កម្មវិធីដែលត្រូវបានដកចេញ គឺនៅក្នុងហ្គេម ការកម្សាន្ត ការអប់រំ និងប្រភេទអាជីវកម្ម។ មួយត្រូវបានដកចេញពីបទបំពានច្បាប់ សន្តិសុខអ៊ីនធឺណិតរបស់ប្រទេស វៀតណាម តាមការបញ្ជារបស់ក្រសួងព័ត៌មាន និងទំនាក់ទំនង។

អ្នកអភិវឌ្ឍន៍វៀតណាមបានជំទាស់លើកម្មវិធីចំនួន ៨០០ ដើម្បីឱ្យដំណើរការឡើងវិញ ហើយ Apple បានទទួលយកត្រឹមតែ ៥កម្មវិធី ឬ App ប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top